ប្រែសម្រួល : កញ្ញាដាលីស (ញូវយ៉កថែមស៍) ៖ លោក ហ្គ្រែន វ៉ាល់ (Grant Wahl) ជាអ្នកកាសែតបាល់ទាត់មានការគោរពខ្ពស់មួយរូប ដែលបានសរសេរយ៉ាងទូលំទូលាយអំពីការប្រកួតវើលខាប់ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី៩ធ្នូក្នុងប្រទេសកាតា ជាកន្លែងដែលគាត់កំពុងយកព័ត៌មានអំពីការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃវើលខាប់រវាងអាហ្សង់ទីននិងហូឡង់។
ភ្នាក់ងាររបស់វ៉ាល់ លោក ធីម ស្កានលែន (Tim Scanlan) បានបញ្ជាក់ពីការស្លាប់នេះនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីយប់ថ្ងៃសុក្រ។ លោកស្កានលែននិយាយថា លោកវ៉ាល់បានស្ថិតនៅក្នុងប្រអប់សម្រាប់អ្នកសារពត៌មាននៅនាទីជិតចប់ការប្រកួត នៅពេលដែលគាត់នៅសុខៗស្រាប់តែមិនស្រួលខ្លួនយ៉ាងស្រួចស្រាវ។
លោកស្កានលែនបាននិយាយថាគេជឿថាគាត់បានស្លាប់នៅឯមន្ទីរពេទ្យក្នុងប្រទេសកាតាឬខណៈពេលដែលគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានអារម្មណ៍មិនស្រួលខ្លួន នៅពេលដែលការប្រកួតកំពុងដំណើរការ។
លោកស្កានលែននិយាយថា “គាត់មិនបានគេងលក់ស្រួលទេ ហើយខ្ញុំបានសួរគាត់ថាតើគាត់អាចសាកលេបថ្នាំ Melatonin ឬថ្នាំអីផ្សេងទេ។ គាត់និយាយថា គាត់គ្រាន់តែចង់សម្រាកបន្តិចប៉ុណ្ណោះ”។
យោងតាមអ្នកកាសែត New York Times ពីរនាក់ដែលមានវត្តមាននៅកាតា បុគ្គលិកពេទ្យបានសង្កត់ដើមទ្រូង និង ធ្វើការព្យាបាលផ្សេងទៀតប្រហែល ២០ នាទីមុនពេលលោកវ៉ាល់ត្រូវបានយកចេញពីកីឡដ្ឋាន Lusail Iconic ។
លោកវ៉ាល់បានកំពុងស្ថិតនៅចំកណ្តាលការប្រកួតវើលខាប់ប្រកួតទីប្រាំបីរបស់គាត់ ជាមួយកាលវិភាគដ៏មមាញឹកក្នុងការរាយការណ៍សាច់រឿងនិងការថតសំឡេងផតខាស់ (Podcast)៕
លោក ហ្គ្រែន វ៉ាល់ គឺជាអ្នកសរសេរព័ត៌មានបាល់ទាត់អាម៉េរិកដ៏ល្បីមួយរូប