ដោយៈ ប.ជ័យ / បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយក្រុមការងារប្រឆាំងការសម្អាតប្រាក់ លើការងារត្រៀមសម្រាប់ on-site visit របស់ក្រុម ICRG-JG នៅខែមករា ឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធកម្មវិធី Zoom ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ ឯក ស៊ាង ធារឹទ្ធ អនុប្រធានក្រុមការងារ បសប.ហភ និងជាប្រធានក្រុមប្រតិបត្តិការ ផ្ទាល់។ ក្នុងឱកាសនោះ ក៏មានការអញ្ចើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋានពាក់ព័ន្ធ លោកស្នងការទាំង ២៥ រាជធានី/ខេត្ត ផងដែរ៕ V / N