ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបញ្ជាក់ថាសម្តេចមិនទៅពីអាស៊ីនាំប្រេងទៅ ចាក់ភ្លើងក្នុងទ្វីបអឺរ៉ុបនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុនាល្ងាចថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២នេះ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖នៅពេលយប់ស្អែកនេះសម្តេចនឹងលាបងប្អូនមួយរយៈទៅកាន់ទ្វីបអឺរ៉ុបដែលនៅទីនោះសម្តេចប្រមើលមើលឃើញថា ប្រធានបទនៃការពិភាក្សាទាក់ទងនឹងសន្តិភាពវាជាប្រធានបទដ៏ធំ ,ហើយសម្តេចក៏មានទស្សនកិច្ចការងារដែលថ្ងៃទី ១៣ ខែធ្នូនេះទៅកាន់ប្រទេសបារាំងផងដែរ ហើយនៅទីនោះក្រៅពីជំនួបពិភាក្សានិងបាយការងារជាមួយនឹងប្រធានាធិបតីបារាំងម៉ាក្រុង។សម្តេចក៏នឹងចូលរួមសន្និសីទអន្តរជាតិមួយស្ដីអំពីសាមគ្គីភាពជាមួយ នឹងប្រជាជនអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖៖«ខ្ញុំអាចបញ្ជាក់នៅទីនេះថា ខ្ញុំមិនទៅពីអាស៊ីនាំប្រេងទៅចាក់លើភ្លើងក្នុងទ្វីបអឺរ៉ុបនោះទេ ។សង្រ្គាមកំពុង តែកើតនៅក្នុង តំបន់អឺរ៉ុបដែលនៅទីនោះធ្លាប់តែមានសន្តិភាពប៉ុន្តែឥឡូវនេះតាមរយៈនៃបញ្ហាដែលបាននឹងកំពុងកើតនៅអឺរ៉ុបបានក្លាយទៅជាប្រ ធានបទដ៏ធំ»។

សម្តេចតេជោបន្តថាដូច្នេះរឿងរ៉ាវដែលខ្ញុំនិយាយអំពីបញ្ហាសន្តិភាពមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ ។ កម្ពុជាបានកំពុងមានកងទ័ពរបស់ខ្លួននៅ លីបង់ នៅស៊ូដង់ខាងត្បូង នៅម៉ាលី និងអាហ្រិចកណ្តាលយើងបានពិនិត្យឃើញនៅទីនោះគ្មានទេវត្តមាននៃទេសចរណ៍គ្មានអ្នកណាអាចនឹងទៅសាកល្បងជា មួយនឹង គ្រាប់មីន គ្រាប់ផ្លោងនិង គ្រាប់បែកនៅតំបន់ដែលមានសង្គ្រាមនោះទេ។

សម្តេចតេជោបន្តថា៖«ដូច្នេះខ្ញុំគិតថាដំណើររបស់ខ្ញុំទៅកាន់អឺរ៉ុបក្រៅពីការប្រជុំអាស៊ានជាមួយអឺរ៉ុប,ប្រធានបទនូវការប្រជុំនោះនិងការនិងប្រធានបទដែលខ្ញុំពិភាក្សា ជាមួយនឹងប្រធានីធិបតីបារាំងក៏ដូជាសន្និសីទទាក់ទងជាមួយបញ្ហាអ៊ុយក្រែនគឺបញ្ហាសន្តិភាពនោះឯង ។»

សម្តេចតេជោបន្តទៀតថា៖ថ្ងៃនេះជាខួបនៃទិវាសិទ្ធិមនុស្សអន្តរជាតិក៏ប៉ុន្តែសិទ្ធិមនុស្សនឹងអាចធ្វើទៅបានលុះត្រាតែមានសន្តិភាពជាក់ស្ដែងនៅក្នុងប្រទេសដែលមាន សង្គ្រាមនេះជាចំណុចដែលខ្ញុំគួរបញ្ជាក់នៅទីនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖ដូចដែលបានលើកឡើងនាឱកាសពិធីបើកមហាសន្និបាតព្រឹកមិញនេះយើងត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភា ពដែលជាចំណុចធំជាងគេក្នុងចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍនៃបណ្តាប្រជាជាតិនៅលើសកលលោក ។ឥឡូវនេះកម្ពុជាចាប់ផ្ដើមទទួលភ្ញៀវជាតិនិងអន្តរជាតិនៅគ្រប់ ទីកន្លែងទាំងអស់ជាបណ្តើរៗជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩ ។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ, គ្មានសន្តិភាពវាក៏គ្មានការគោរព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយបើគ្មានសន្តិភាពវាក៏គ្មានអ្វីៗទាំងអស់ ។ ដូច្នេះខ្ញុំសុំស្នើឱ្យប្រជាពលរដ្ឋកម្ពុ ជានៅទូទាំងព្រះរាជាណាចក្រកម្ពុជារួបរួមគ្នាដើម្បីរក្សា ការពារនូវសន្តិភាពដែលយើងរកបានទាំងលំបាក និង មិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយ មកបំផ្លាញ សន្តិភាពនៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពនេះឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ទៅចូលរួមនិងធ្វើជាសហប្រធានកិច្ចប្រជុំកំពូ លរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអ៊ឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុបថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអ៊ឺរ៉ុបសម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។

លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនឹងទទួលស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅ (Élysée Palace) ហើយនឹងរៀប​ចំអាហារការងារពេលល្ងាច ជាកិត្តិយសជូនសម្តេចតេជោ ។ សម្តេចតេជោក៏នឹងអញ្ជើញចូលរួមក្នុងសន្និសីទស្ដីពីការគាំទ្រភាព​ធន់នៃប្រជាជនអ៊ុយក្រែនជួបប្រជុំជាមួយក្រុមប្រឹក្សា សហគ្រាសកម្ពុជា-បារាំងនិងជំនួបជាមួយតំណាងក្រុមហ៊ុន Vinci Airport ៕