ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ពួកអ្នកគាំទ្របាល់ទាត់បានប៉ះទង្គិចយ៉ាងហិង្សាជាមួយប៉ូលិសនៅទីក្រុងប៉ារីសក្រោយការប្រកួតវគ្គ៨ក្រុមចុងក្រោយរវាងបារាំងនិងអង់គ្លេសនិង ម៉ារុកនិងព័រទុយហ្កាល់។
មនុស្សប្រមាណ២០.០០០នាក់បានចេញមកតាមដងវិថីនៃទីក្រុងប៉ារីសក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដោយបារាំងឈ្នះអង់គ្លេស២-១ ។ទោះជាអ្នកគាំទ្របានអបអរជ័យជម្នះរបស់ក្រុមមាន់គក ការប៉ះទង្គិចរវាងអ្នកគាំទ្របាល់និងប៉ូលីសបានប្រែជាហិង្សាភ្លាមៗដោយប៉ូលីសបាញ់គ្រាប់បែកផ្សែងចូលហ្វូងមនុស្សនិងចាប់ខ្លួនមនុស្សយ៉ាងតិច៧៤នាក់ នេះបើតាមកាសែតឡឺ ប៉ារីសសៀន( Le Parisien)។
វីដេអូចែករំលែកក្នុងបណ្តាញសង្គមបង្ហាញប៉ូលីសទំនងជាបានទាត់និងវាយអ្នកគាំទ្របាល់ជាច្រើននាក់ ដែលដេកដួលទៅនឹងដីក្នុងពេលផ្ទុះចលាចល។អគ្គិភ័យតូចៗបានកើតមាននៅកណ្តាលក្រុងប៉ារីសក្រោយអ្នកគាំទ្រប៉ះជាមួយប៉ូលីស។
សាក្សីបាននិយាយថា ប៉ូលិសបានបាញ់គ្រាប់បែកផ្សែងដើម្បីព្យាយាមគ្រប់គ្រងហ្វូងមនុស្សប្រមាណ២០.០០០នាក់ដែលការអបអរជ័យជម្នះរបស់ក្រុមជំរើសជាតិបារាំង តែបានប្រែជាហិង្សា
អ្នកគាំទ្ររាប់ពាន់នាក់បានចេញមកតាមដងវិថីល្បីក្នុងក្រុងប៉ារីសក្រោយការប្រកួតរវាងម៉ារុកនិងព័រទុយហ្កាល់ ដោយពួកគេស្រែកច្រៀងនិងគ្រវីទង់ ដោយខ្លះផ្លុំត្រែចំពេលដាក់ពង្រាយកម្លាំងដ៏ច្រើន។អ្នកគាំទ្របាល់ជាច្រើនទៀតបានមកចូលរួមពួកគេក្រោយពីក្រុមបារាំងឈ្នះអង់គ្លេសនៅជិតភ្លឺថ្ងៃអាទិត្យ។
រូបភាពបង្ហាញមនុស្សវាយកញ្ចក់ទ្វារហាងទំនិញនិងប៉ះជាមួយប៉ូលិស។រូបភាពមកពីកណ្តាលក្រុងប៉ារីសបង្ហាញអគ្គិភ័យតូចៗជាច្រើន នៅពេលប៉ូលីសប្រដាប់ដោយខែលកំពុងប្រឈមតតាំងជាមួយអ្នកប្រឆាំងតវ៉ាដែលប្រើកាំជ្រួចនិងដុំភ្លើង។វត្ថុនានារួមមានដុំឈើនិងថ្មត្រូវបានពួកអ្នកគាំទ្របាល់គប់លើប៉ូលិស ហើយប៉ូលិសបានឆ្លើយតបដោយបាញ់គ្រាប់បែកផ្សែង។
កាលពីថ្ងៃសុក្រ អាជ្ញាធរបារាំងបាននិយាយថា ខ្លួនត្រៀមប៉ូលិសជាង១.២០០នាក់ដើម្បីដោះស្រាយជាមួយនឹងភាពអត់សណ្តាប់ធ្នាប់នៅក្រោយការប្រកួតនាចុងសប្តាហ៍នេះ៕
ក្រុងប៉ារីសដំបូងផ្ទុះការអបអរនិងការសប្បាយរីករាយបន្ទាប់ពីក្រុមបារាំងឈ្នះអង់គ្លេស ដោយចម្រៀងជាតិត្រូវបានគេឮពាសពេញដងផ្លូវនៃទីក្រុង
ការស្វះស្វែងរកភាពល្បីរន្ធឺនៅWorld Cupរបស់អង់គ្លេសត្រូវរលាយក្រោយការទាត់បាល់១១ម៉ែត្រដ៏សំខាន់ពីHarry Kaneខុសទីនៅប៉ុន្មាននាទីចុងក្រោយមុនចប់ការប្រកួត