ដោយៈតារារិទ្ធ (ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគ្រោងជួបសំណេះសំណាលជាបងប្អូនប្រជាពលរដ្ឋខ្មែរដែររស់នៅតំបន់អឺរ៉ុបនៅល្ងាចថ្ងៃទី១២ ខែធ្នូ២០២២នៅទីក្រុងប្រ៊ុចសែល ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហោះសារតាមហ្វេសបុកនៅល្ងាចថ្ងៃទី ១១ ខែធ្នូនេះ ថា ” ម៉ោង១០យប់នេះខ្ញុំនឹងដឹកនាំគណៈ ប្រតិភូកម្ពុជាទៅអឺរ៉ុបដើម្បីចូលរួមប្រជុំអាស៊ានអឺរ៉ុបនៅបែលហ្សិកនិងទស្សនកិច្ចការងារនៅបារាំង។ខ្ញុំសូមអរគុណបងប្អូន ជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុបដែលបានចេញសារគាំទ្រដំណើររបស់ខ្ញុំនិងត្រៀមមកស្វាគមន៍ខ្ញុំនៅប្រុច សែល។ខ្ញុំសង្ឃឹមថានឹងបាសំណេះសំណា លជាមួយបងប្អូននៅល្ងាចថ្ងៃ១២ធ្នូ២០២២ នៅប្រុចសែលតាមការគ្រោងទុក៕”