​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៦​ខែកក្កដា​មាន​៩​លើក​ស្លាប់​៥​នាក់​របួស​១១​នាក់​

976
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៥​ដល់​ម៉ោង​២​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៣​លើក​)​។ ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់​(​ស្រី​ម្នាក់​) រងរបួស​ធ្ងន់ ៩​នាក់​(​ស្រី​២​នាក់​) របួសស្រាល ២​នាក់​(​ស្រី​ម្នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១៣​នាក់ (​យប់​៤​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី ល្បឿន​៤​លើកស្លា​ប់ម្នាក់​, មិន​គោរព​សិទ្ធិ ១​លើក​,​ប្រជែង ២​លើក​ស្លាប់​២​នាក់​, បត់​គ្រោះថ្នាក់ ១​លើក​ស្លាប់​២​នាក់​, ស្រវឹង​១​លើកស្លា​ប់ម្នាក់​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៤​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៤៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣២​នាក់ របួស​សរុប ១១៦​នាក់ របួសធ្ងន់ ៦៣​នាក់ របួសស្រាល ៥៣​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៦​ខែកក្កដា​មាន​៩​លើក​ស្លាប់​៥​នាក់​របួស​១១​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម