រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២៖ អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវវត្តមានទូតសុច្ឆន្ទៈរបស់ខ្លួនគឺអ្នកនាង មាស សុខសោភា ដែលជាតារាចម្រៀងស្រីជួរមុខនៅព្រះរាជាណាចក្រកម្ពុជា ក្នុងន័យរួមចំណែកបន្ថែមទៀតក្នុងការចែករំលែកព័ត៌មានផលិតផលហិរញ្ញវត្ថុទៅកាន់អតិថិជន ដើម្បីអតិថិជនងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសដៃគូហិរញ្ញវត្ថុដែលធានាបាននូវភាពរីកចម្រើនខ្ពស់សម្រាប់អាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

ដើម្បីទទួលស្វាគមន៍ទូតសុច្ឆន្ទៈរបស់ខ្លួននេះ អិលអូអិលស៊ី ក៏បានត្រៀមរៀបចំនូវកម្មវិធីប្រគំតន្រ្តីដែលនឹងមានការចូលរួមសម្តែងដោយផ្ទាល់ពីអ្នកនាង មាស សុខសោភា និងក្រុមរាំ OMG ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៥ល្ងាច ដល់ ៨យប់ ថ្ងៃសោរ៍ ទី​១៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណផ្សារទំនើបអ៉ីអនម៉ល សែនសុខ ស៊ីធី ក្នុងគោលបំណងបង្កើតឱកាសរាក់ទាក់ស្និទ្ធស្នាលគ្នាបន្ថែមទៀត ក៏ដូចជាអនុញ្ញាតឱ្យអ្នកគាំទ្រអាចថតរូបដោយផ្ទាល់ជាមួយកំពូលតារាចម្រៀងដែលជាទូតសុច្ឆន្ទៈរបស់ខ្លួនមួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះ អិលអូអិលស៊ី ក៏បានត្រៀមផ្តល់ជូននូវកាដូពិសេសៗជាច្រើនជូនអតិថិជនដែលបានចូលរួមក្នុងកម្មវិធីផ្ទាល់ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៥ ល្ងាច នាថ្ងៃដដែល ក្នុងនោះរួមមាន៖

  • សម្រាប់អតិថិជនបើកគណនីសន្សំឌីជីថល៖ នឹងមានឱកាសឈ្នះ នាឡិកាដៃ iWatch, JBL Speaker, ឆត្រ មួក ថង់បរិស្ថាន និងប្រតិទិន អិលអូអិលស៊ី ដ៏ស្រស់ស្អាត។ បញ្ជាក់៖ (រាល់អ្នកចូលរួមនឹងទទួលបានរង្វាន់ណាមួយគ្រប់ៗគ្នា រហូតរង្វាន់អស់ពីស្តុក)។
  • សម្រាប់អ្នកមកដាក់ពាក្យធ្វើការ៖ នឹងទទួលបានប៊ិច អិលអូអិលស៊ី ដ៏ស្រស់ស្អាតភ្លាមៗ។
  • សម្រាប់អ្នកមកទស្សនា៖ នឹងទទួលបាននូវការផ្តល់ជូនកាហ្វេ ឬភេសជ្ជៈដោយមិនមិនគិតថ្លៃដោយគ្រាន់តែថតរូប លេងនៅក្នុងកម្មវិធី និង បង្ហោះលើ Facebook របស់ខ្លួន ឬស្កេនទូទាត់តាម iPay Cambodia ដោយចំណាយត្រឹមតែ ៤០០ រៀលតែប៉ុណ្ណោះក្នុង ១កែវ។
  • ព្រមជាមួយនឹងកម្មវិធីលេងហ្គេមសប្បាយៗជាច្រើនផ្សេងទៀត។

កុំភ្លេចណា៎! ចូលរួមកម្មវិធីទាំងអស់គ្នាដើម្បីទទួលបានកាដូឆ្នាំថ្មីពី អិលអូអិលស៊ី និងទទួលបាននូវភាពរីករាយ សប្បាយៗ ទាំងអស់គ្នា!

អិលអូអិលស៊ី សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃកម្មវិធីក្នុងករណីចាំបាច់ ដោយពុំជូនដំណឹងជាមុន!