ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅត្រូវចេះសម្លឹងឱ្យឆ្ងាយ និងត្រូវចេះគន់គូរមើលមុខរបរថ្មីៗបន្ថែមទៀតជីវិតនឹងល្អប្រសើរជាងនេះ។លោកអ្នកអាចទទួលដំណឹងល្អ ឬ ធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរហើយ ជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ សូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុកឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យផងដែរ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេច និង មានការរាំងស្ទះច្រើន។ក្នុងពេលនេះបើទោះបីមានការសម្រាកខ្លះៗ ក្តីលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយ បើពុំនោះទេ ប្រយ័ត្ន កើតឧបទ្រពចង្រៃកើតតែរឿងរាវប្រទាំងប្រទើស។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ អំឡុងពេលនេះបើទោះបីលោកអ្នកមានប្រាក់កាសច្រើនក៏ដោយកុំសូវចិត្តល្អឱ្យគេខ្ចីពេកប្រយ័ត្នជួបរឿងដូចពាក្សចាស់ថា ”ខ្ចីធូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង”។នៅថ្ងៃនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងទៅលើកិច្ចការងារបន្តិចពីព្រោះថាងាយកើតបញ្ហាថ្នាំងថ្នាក់ជាមួយអ្នកដទៃជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិច ឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានឡើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតតែងាយថយក្រោយណាស់គប្បីមានការប្រយ័ត្នប្រយែងជម្លោះវិវាទ៕
ឆ្នាំមមី
រាសីស្រុតចុះ។លោកអ្នកអាចទទួលដំណឹងមិនល្អ ឬបានស្តាប់នូវរឿងរាវអាក្រក់ណាមួយ ម្ល៉ោះហើយត្រូវធ្វើមិនដឹងមិនឮទើប្រសើរ។ក្រៅពីនេះក៏ឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហារោគជំងឺបៀតបៀនយាយីផងដែរ។នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងរាវទាស់ទែង៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។លោកអ្នកត្រូវតែចេះបែងចែកល្អ និងអាក្រក់ឱ្យបានត្រឹមត្រូវពិសេសទាំងញាតិមិត្តបងប្អូននិងមិត្តភក្តិបើពុំនោះនឹងជួបផលលំបាកត្រូវរែកពន់នាគ្រាខាងមុខពុំខាន ។ការប្រកបការងារនៅថ្ងៃនេះវិញឃើញថាបញ្ហាការងារជួបស្ថានភាពតានតឹង ហើយបើធ្វើខុសមានក្រុមមនុស្សលួចជាន់កបន្ថែទៀត។អ្នកធ្វើជំនួញវិញមានភាពសោះកក្រោះមិនសម្បូណ៍អតិថិជនឡើយ ហើយអ្នកខ្លះដូចពាក្យចាស់ថា”រកអង្ករច្រកឆ្នាំងសឹងថាមិនគ្រប់ផង”។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់បែកបាក់អំឡុងពេលនេះមិនងាយចប់ទេ ពិសេសកើតមានបញ្ហាលំបាកនាពេលក្រោយថែមទៀត៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកចង់ជួប ឬ ដោះស្រាយជម្លោះវិវាទយូរមក ក៏ជាការប្រសើរហើយពីព្រោះថាតែងសម្រេចដូចគាប់បំណងគ្រាន់កក់ក្តៅផងដែរ។អ្នកប្រកបការងារវិញមានភាពភ្លឺថ្លាគ្រាន់បើ ហើយចង់ចេញដំណើរឆ្ងាយក៏តែងមានភាពជោគជ័យច្រើនត្រឡប់មកវិញ។អ្នកធ្វើជំនួញមានសភាពរលូនល្អគួរសម ឯផលកម្រៃទោះមិនច្រើនតែក៏មានភាពសុខដុមប្រពៃ។
បញ្ហាស្នេហាកំលោះក្រមុំជាពេលវេលារៀបចំគ្រួសារ និងការចូលដល់ចាស់ទុំនិយាយគ្នាហើយ៕
ឆ្នាំរកា
រាសីអ្នកស្រុតចុះ។ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នរឿងមួយគឺការខូចខាតឬបាត់បង់អ្វីមួយ ហើយឱ្យចងចាំពាក្យចាស់ថា”ប្រហែសបាត់ ប្រយ័ត្នគង់”ទើបមិនត្រូវសោកស្តាយនាពេលក្រោយ។ការប្រកបការងារវិញមានបញ្ហាលុកលុយ និងពិសេសក្រុមមនុស្សចាំចាប់កំហុសនិងលួចបន្ទោសបង្អាប់ប៉ុណ្ណោះ។អ្នកប្រកបរបរទទួលទានមានការខ្សត់ខ្សោយចំណូល ហើយចង់ទិញទំនិញសម្រា់បស្តុកទុកតែងមិនគាប់ដូចបំណងប៉ុន្មានទេ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយងាយទាំងជម្លោះវិវាទនិងការបែកបាក់ផង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ដំណើរជីវិតភ្លឺថ្លា ឯបញ្ញាក៏វាងវៃ ម្ល៉ោះហើយចង់ធ្វើអ្វី ឬដោះស្រាយអ្វីតែងសម្រេចដូចគាប់បំណងនោះក៏មានខ្ពស់ដែរ។សម្រាប់ការប្រកបការងារប្រចាំថ្ងៃវិញលោកអ្នកមិនត្រូវមានចិត្តច្រើន ហើយកុំយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនច្រើនដែរ បើពុំនោះទេនឹងមានតែរឿងរាវមិនចេះចប់ប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយ អ្នកដទៃត្រូវចេះ ត្រួតពិនិត្យ ឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខព្រោះតែមានការយកចិត្តទុកដាក់គ្នាប្រសើរឡើងវិញ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយងាយជះផលអាក្រក់មកវិញណាស់គប្បីថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយទើបពុំមានបញ្ហាចោទឡើង។អ្នកប្រកបការងារមានការលូតលាស់យឺត ហើយឱ្យប្រយ័ត្នក្រុមមនុស្សជាសត្រូវលាក់មុខទម្លាក់កំហុសទុកឱ្យដោយប្រការណាមួយ។អ្នកប្រកបរបរលក់ដូរមានការតានតឹងក្នុងការ រកចំណូល ហើយបើចង់ទិញទំនិញស្តុកទុកច្រើនតែមិនសូវដូចគាប់បំណងទេ។
សម្ព័ន្ធស្នេហាកំលោះក្រមុំ កុំលង់លក់តែរឿងស្នេហាត្រូវរកពេលវេលាបំពេញការងារ ឬ រៀនសូត្រឱ្យបានច្រើនទើបជីវិតថ្លៃថ្លាទៅគ្រាខាងមុខ៕