ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្រោមប្រធានបទ អបអរសាទរកីឡាជាតិ និង World Cup 2022ការប្រកួតកីឡាបាល់ដក់ពានរង្វាន់សមាគមអតីតនិស្សិតវេទមហាឫស្សី (MVU) ប្រចាំឆ្នាំ២០២២ នៅទីលាន រាជធានីភ្នំពេញ បានបញ្ចប់។
លោក មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាសមាជិកសមាគមអតីតនិស្សិតវេទមហាឫស្សី (MVU) មានប្រសាសន៍ថានេះជាការរៀបចំការប្រកួតកីឡាបាល់ដក់ប្រចាំឆ្នាំ២០២២ក្នុងគោលបំណងដើម្បីរម្លឹកអនុស្សាវរីយ៍ដែលធ្លាប់កម្សត់កម្រក្នុងពេលសិក្សាកន្លងមកក៏ដូចជា បន្តការរិតចំណងសាមគ្គីភាពជាមួយគ្នាឱ្យកាន់តែរឹងមាំព្រមទាំងលេងកីឡាដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការប្រកួតនេះមានពានរង្វាន់ចំនួន៣ គឺពានកិត្តិយស១ និងពានរង្វាន់ MUV ២ទៀត សម្រាប់ជ័យលាភី។ការរៀបចំព្រឹត្តិការណ៍កីឡាបាល់ដក់នេះគឺទទួលបានការឧបត្ថម្ភពីសមាគម MVU និងសាមជិក MVU ទាំងអស់ រួមទាំងក្រុមហ៊ុនទេសចរណ៍ VSTL។

មានកីឡាករចូលរួមប្រកួតចំនួន៣០នាក់ដោយចែកជា៣កម្រិតសម្រាប់ពានរង្វាន់ទាំង៣។ការប្រកួតកីឡានេះសមាគមអតីតវេទមហាឫស្សី តែងតែរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីកកើតដំបូង ពីឆ្នាំ១៩៩៧មកម្លេះ ពោលគឺមានរយៈពេល ២៥ឆ្នាំហើយ។

ឆ្លងកាត់ការប្រកួតនេះជ័យលាភីរួមមាន៖កីឡាករចក់ចាន់ឡេងឈ្នះពានកិត្តិយសរាជាយាទអធិរាជបាល់ដក់ដែលជាក្តីសង្ឃឹមខ្ពស់នឹងក្លាយជាស្តេចបាល់ដក់ប្រចាំស្រុកខ្មែរ ពីសមាគមអតីតនិស្សិត MVU, កីឡាករខ្ចៅ សារ៉េននិងអ៊ីវ ប៊ុនថុនបានឈ្នះជើង ឯកពានរង្វាន់បាល់
ដក់ MVU ប្រចាំឆ្នាំ២០២២និងលេងជាក្រុម៣នាក់ ទល់៣នាក់ពានមិត្ត ភាពបានទៅលើកីឡាករ នួន បូរ៉ាត់, យ៉ែមប្រាជ្ញ និងកីឡាករ សុខ សុវន់៕ N