ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ : អភិបាលរង នាយក នាយករងរដ្ឋបាលស្រុក/ក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យបានចូលកាន់តំណែងហើយកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២២ ដោយសមាសភាពពួកគេ ភាគច្រើនជាយុវជន យុវនារីឬឈាមថ្មីរបស់ប្រជាជន។

ពិធីប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុក/ក្រុងនៃគណ:អភិបាលក្រុង/ស្រុកនិងនាយករដ្ឋបាលសាលាក្រុងស្រុកនៃ៩ក្រុង/ស្រុកនៅខេត្តបន្ទាយមានជ័យបានធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្ត នាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២២ ។

យោងប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច :១-លោកស៊ុត ង៉ុយ ពីអភិបាលរងក្រុងប៉ោយប៉ែតទៅជាអភិបាលរងស្រុកព្រះនេត្រព្រះ ។២- លោកនាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ ទៅបម្រើការនៅរដ្ឋបាលខេត្ត។

តែងតាំងមន្ត្រីរាជការ២០រូប :
១-លោកវិ វ៉ា ជាអភិបាលរងក្រុងសិរីសោភ័ណ ។២-លោកអ៊ុ វិណារ៉ា ជាអភិបាលរងក្រុងសិរីសោភ័ណ ។៣-លោកអ៊ឹម សុភារ: ជាអភិបាលរងក្រុងសិរីសោភ័ណ ។៤-លោកមាស សំណាង ជាអភិបាលរងក្រុងប៉ោយប៉ែត ។៥-លោកបោន សីហា ជាអភិបាលរងក្រុងប៉ោយប៉ែត ។៦-លោកពេស រិយាស័ក (ខ្មែរឥស្លាម) ជាអភិបាលក្រុងប៉ោយប៉ែត ។៧-លោកញឹម ផឿង ជាអភិបាលរងក្រុងប៉ោយប៉ែត ។៨-លោកគឹម សុខ:និរន្តរ៍ ជាអភិបាលរងស្រុកមង្គលបូរី ។៩-លោកមិន និមល ជាអភិបាលរងស្រុកមង្គលបូរី។១០-លោកហ៊ឹង សុជា ជាអភិបាលរងស្រុកព្រះនេត្រព្រះ ។១១-លោកគុណ រតនា ជាអភិបាលរងស្រុកអូរជ្រៅ ។១២-លោកសាំង សុវណ្ណតារា ជាអភិបាលរងស្រុកអូរជ្រៅ ។១៣-លោកអឿន សេដ្ឋា ជាអភិបាលរងស្រុកស្វាយចេក ។១៤-លី សុខ ជាអភិបាលរងស្រុកស្វាយចេក ។១៥-លោកសៀង រ៉ា ជាអភិបាលរងស្រុកម៉ាឡៃ ។១៦-មួង សុគឿន ជាអភិបាលរងស្រុកម៉ាឡៃ ។១៧-លោកចាន់ សារិ ជាអភិបាលរងស្រុកថ្មពួក ។១៨-លោកលោកស្រីពាក សិលា ជាអភិបាលរងស្រុកថ្មពួក ។១៩-លោកស្រីចំរើន ដាណេ ជាអភិបាលរងស្រុកភ្នំស្រុក និង២០-លោកហី រីហាំង ជាអភិបាលរងស្រុកភ្នំស្រុក ។

តែងតាំង :
១-លោលសឹង តាក់ ជានាយករដ្ឋបាលក្រុងសិរីសោភ័ណ ។២-លោកឯម វុត្ថន ជានាយករដ្ឋបាលក្រុងប៉ោយប៉ែត ។៣-លោកឈុំ អភី ជានាយករដ្ឋបាលស្រុកមង្គលបូរី ។៤-លោកខាន់ ប៉ូលី ជានាយករដ្ឋបាលស្រុកព្រះនេត្រព្រះ ។៥-លោកមេត ហៀត ជានាយករដ្ឋបាលស្រុកថ្មពួក ។៦- លោកគិត ស៊ីឌី ជានាយករដ្ឋបាលស្រុកស្វាយចេក ។

សូមបញ្ជាក់ថា មន្ត្រីទទួលភារកិច្ចថ្មីទាំងនេះ ពីក្របខ័ណ្ឌដើម នៃក្រសួងមហាផ្ទៃនិង ក្រសួងផ្សេងៗទៀត ។

លោក ចំរើន ដាណេ អភិបាលរងស្រុកភ្នំស្រុក-តំណាងមន្ត្រីទើបតែងតាំង ទទួលភារកិច្ចថ្មីបានថ្លែងអំណរគុណចំពោះថ្នាក់លើដែលផ្តល់ជំនឿទុកចិត្តនិងផ្តល់តំណែង ហើយបានប្តេជ្ញាថានឹងខិតខំបំពេញតួនាទី ភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអបអរ ជូនពរនិងផ្តាំផ្ញើអោយមន្ត្រីទទួលភារកិច្ចថ្មី ជាថ្នាក់ដឹកនាំ ជាមន្ត្រី បច្ចេកទេសរដ្ឋបាលស្រុក ក្រុងទាំង៩នៃខេត្ត សូមខិតខំនិងទទួលខុសត្រូវដូចការប្តេជ្ញាចិត្ត រួមគ្នាជាមួយគណ:អភិបាលនិងជំនាញសមត្ថកិច្ចនានារួមគ្នាដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អ ។

លោក បានស្នើអោយមន្ត្រីទទួលតំណែងថ្មី ត្រូវយកចិត្តទុកដាក់អប់រំណែនាំ បកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពបំផុសបំផុល ការផ្សព្វផ្សាយព័ត៌មានមិនពិត ចរិតអុចអាល បង្កឲ្យមានហឹង្សារសង្គម ខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផ្ដល់ប្រយោជន៍សហគមន៍ ៕ N