ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹក នាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលដល់ព្រលានយន្តហោះទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកដោយសុវត្ថិភាពនៅវេ លាម៉ោង៣:៣០ល្ងាចម៉ោងនៅកម្ពុជាត្រូវនឹងម៉ោង ៩.៣០នាទីព្រឹកម៉ោងនៅព្រុច សែល ប្រទេសប៊ែលហ្ស៊ិក។

វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិព្រុចសែ លត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់តំណាងអគ្គលេខាធិការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប,ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបែលហ្ស៊ិកនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀ ត។

សូមជម្រាបថាដំណើរអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់តំបន់អឺរ៉ុបគឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនិងដើម្បីអប អរសាទរខួប ៤៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០២២នៅទីក្រុងព្រុចសែល។​

នៅឯសណ្ឋាគារដែលសម្ដេចតេជោស្នា ក់នៅគេសង្កេតឃើញមានបងប្អូនពល រដ្ឋខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបបានកំពុងរង់ ចាំស្វាគមន៍ចំពោះការអញ្ជើញមកដល់ប្រទេសប៊ែលហ្សិករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ ២០២២ ដើម្បីចូលរួមនិងធ្វើជាសហប្រ ធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភា ពអឺរ៉ុបដើម្បីអបអរសាទរខួបអនុស្សាវ រីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទ នារវាងអាស៊ាន-សហភាពអឺរ៉ុប៕