ដោយ៖តារារិទ្ធ(ភ្នំពេញ)ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលខ្មែរជិត ២ ពាន់នាក់នៅតំបន់អឺរ៉ុបនាយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖«ខ្ញុំមកអឺរ៉ុបនេះ ខ្ញុំដាក់បម្រាមអត់ឱ្យមន្ត្រីរបស់ខ្ញុំសុំអីនរណាត្រឡប់មកវិញ ភាពអនុគ្រោះណា ខ្ញុំបាននិយាយហើយ ខ្ញុំមិនអាចយកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរជាមួយជំនួយឬភាពអនុគ្រោះណាទាំងអស់អ្នកឯងចង់ឱ្យៗ រកស៊ីជាមួយគ្នារកស៊ី»។
គួររំលឹកថាសហគមន៍អឺរ៉ុបបានដកការលើកលែងពន្ធ២០ភាគរយតាមប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុបពីកម្ពុជាកាលពីថ្ងៃទី១២ ខែ សីហា ២០២០ ។ ក៏ប៉ុន្តែគណៈកម្ម ការអឺរ៉ុបបានអះអាងថាទ្វារចរចាគ្នានៅតែបើកចំហរសម្រាប់កម្ពុជាក្នុងការឈានទៅកែទម្រង់លើការរំលោភសិទ្ធិមនុស្សដើម្បីទទួលបានប្រព័ន្ធអនុគ្រោះEBAពេញលេ ញ មកវិញ ។ ទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃ EBAនេះគឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុង តម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ ។
ទោះបីយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានបង្ហាញទៀតថា៖នៅឆ្នាំ២០២២នេះការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុបមានការកើនឡើងគួរឱ្យកត់សម្គាល់ ។សម្តេចបាន បញ្ជាក់ថាឥឡូវ ការនាំចេញទៅអឺរ៉ុបកើនដល់១៨ភាគរយស្មើនឹងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារខណៈដែលការនាំចេញទៅអាមេរិកក៏ កើនឡើងដែរ ៕