ដោយ´បាយ័ន/សៀមរាប៖ ព្រឹកថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ ស៊ីតធីផោន បានរៀបចំវគ្គបណ្តុះបណ្តាល ថ្នាក់តំបន់ស្តីពី ច្បាប់ពាក់ព័ន្ធសំខាន់ៗឆ្លើយតបនឹងអនុសញ្ញា ស៊ី-ដ ក្រោមអធិបតីភាពលោកស្រី ប៊ុនឈិត វាសនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងមានការអញ្ជើញចូលរួមពី លោកស្រីប្រធាន មន្ទីរកិច្ចការនារីខេត្ត (សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ កំពង់ធំ និងប៉ៃលិន) និង លោក លោកស្រីមន្រ្តីក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំ និងមន្រ្តី អគ្គលេខាធិការដ្ឋាន អចិន្រៃ្តយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។

លោកស្រី ប៊ុនឈិត វាសនា ដើម្បីសម្រេចបានតាមគោលដៅ កំណែទម្រង់ស្នូលរបស់រាជរដ្ឋាភិបាល និងការអនុវត្តផែនការ ទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិពិតជាត្រូវការពង្រឹង សមត្ថភាព បន្ថែមពីថ្នាក់ជាតិ ក្នុងបង្កើនប្រសិទ្ធភាពនៃការដឹកនាំ និងការ បំពេញ មុខងាររបស់ខ្លួន ជាពិសេស សមត្ថភាពលើការតាម ដានលទ្ធផលនៃការអនុវត្តផ្ទាល់នៅថ្នាក់មូលដ្ឋានលើការអនុវត្តច្បាប់ គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានា ដែលជាលក្ខណៈ អន្តរវិស័យពាក់ព័ន្ធនឹងស្រ្តី ដោយត្រូវឆ្លុះបញ្ចាំងទៅលើលទ្ធផល ដែលសម្រេចបាន ពោលគឺសមភាពយេនឌ័រដែលឆ្លើយតបទៅនឹង អនុសញ្ញាស្តីពី«ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ» ដែលកម្ពុជាយើងបានផ្តល់សច្ចាប័ននៅក្នុងឆ្នាំ១៩៩២ និងបានប្តេជ្ញាអនុវត្តនូវកាតព្វកិច្ចក្នុងក្របខណ្ឌច្បាប់អន្តរជាតិនេះ ដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តីផងដែល៕សរន / N