ដោយៈតារារិទ្ធ(ភ្នំពេញ)នយប់ម៉ោង ១ៈ៤៥ នាទីម៉ោងនៅទីក្រុងប៉ារីសបារាំងត្រូវនឹង ម៉ោង៧ៈ៤៥នាទាទីព្រឹកម៉ោងនៅរាជធានីភ្នំពេញថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹក នាំគណៈប្រតិភូតាមជើងយន្តហោះពិសេសទៅដល់អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស ។

ការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូគឺត្រូវបានទទួលស្វា គមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់បា រាំង និង មន្ត្រីការទូតកម្ពុជាប្រចាំនៅបាំរាំងជាច្រើនរូប។តាមកម្មវិធីគ្រោងទុកក្នុងពេលបំពេញទស្ស នកិច្ចនៅក្នុងប្រទេសបារាំងសម្ដេចតេជោក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែនកិច្ចប្រជុំក្រុមប្រឹក្សា សហគ្រាសកម្ពុជា-បារាំងនិងពិធីលៀងសា យភោជន៍ជូនសម្ដេចតេជោនិងគណប្រតិភូដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង ៕