ដោយៈ វណ្ណៈ / ព្រះសីហនុៈ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ប្រតិភូក្លិបឆ្នេរសមុទ្រ ស្អាតបំផុត លើសាកលលោក ប្រមាណ ១៣០ នាក់ បានធ្វើដំណើរទស្សនកិច្ច នៅសហគមន៍ ការពារធម្មជាតិ ព្រៃកោងកាង ពាមក្រសោប ខេត្តកោះកុង និងបានបន្ត ដំណើរមកទស្សនកិច្ចឆ្នេរឋានសួគ៌ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងគោលបំណង ស្វែងយល់បន្ថែម ពីភាពរីកចម្រើន នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

ដំណើរទស្សនកិច្ចរបស់ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុត លើសាកលលោក មានរយៈពេលមួយថ្ងៃពេញ ដោយមានការទទួលស្វាគមន៍ ពីសំណាក់អាជ្ញាធរដែនដី គ្រប់ទីកន្លែង រួមនឹងមានការស្វាគមន៍ យ៉ាងយកចិត្តទុកដាក់ របស់លោក ថោង ខុន រដ្នមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ផងដែរ៕/V-PC