ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ជីន (Jin) សមាជិកចាស់ជាងគេរបស់ក្រុម K-pop លំដាប់កំពូល BTS បានចូលបម្រើយោធា ដែលជាសមាជិកទីមួយដែលធ្វើដូច្នេះ។
តារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះបានបង្ហោះរូបថតខ្លួនឯងជាមួយនឹងការកាត់សក់យោធាថ្មី មុនពេលចូលបម្រើការងារនៅថ្ងៃអង្គារទី១៣ធ្នូនេះ។ រូបគេបាននិយាយថា”វាមើលទៅគួរឱ្យស្រលាញ់ជាងអ្វីដែលខ្ញុំរំពឹងទុក”។
ខណៈតាមន័យបច្ចេកទេសកូរ៉េខាងត្បូងនៅតែស្ថិតក្នុងសង្គ្រាមជាមួយកូរ៉េខាងជើង បុរសដែលមានកាយសម្បទាពេញលេញទាំងអស់ត្រូវតម្រូវឱ្យបម្រើក្នុងជួរកងទ័ព។
ជីនបានចាប់ផ្តើមការហ្វឹកហ្វឺនរយៈពេលប្រាំសប្តាហ៍នៅឯជំរំមួយក្បែរព្រំដែនកូរ៉េខាងជើង។
បន្ទាប់ពីនេះ រូបគេនឹងត្រូវចាត់ឱ្យទៅបម្រើការនៅអង្គភាពជួរមុខ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររាប់លាននាក់របស់គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
ជីនចូលបម្រើកងទ័ពនៅថ្ងៃអង្គារនេះ