ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មន្ត្រីប៉ូលីសរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្តេជ្ញាបន្តកិច្ចសហការ​ជាមួយអាជ្ញាធរអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដើម្បីសំដៅរួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន និងចាប់ខ្លួនឧក្រឹដ្ឋជនគ្រឿងញៀនមកផ្តន្ទាទោស អោយបានដល់ឬសគល់។ ការប្តេជ្ញារបស់មន្ត្រីប៉ូលីសរបស់សហរដ្ឋអាមេរិកបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល និងសំដែងការគួរសមជាមួយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងជំនួបពិភាក្សា លោក Kenny Lee និងលោក Chao Sabath មន្ត្រីប៉ូលីស DEA របស់សហរដ្ឋអាមេរិកប្រចាំការនៅកម្ពុជា បានចូលរួមត្រេកអរការឡើងកាន់ដំណែងថ្មីរបឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងធ្វើការកើតសរសើរដល់មន្ត្រីអនុវត្តច្បាប់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាកន្លងមកដែលបានចូលរួមសហការ និងចែករម្លែកបទពិសោធន៍។
លោក Kenny Lee សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះនិងនៅតែបន្ត ជានិរន្ត៍តទៅ ដើម្បីសំដៅរួមគ្នាបង្ក្រាប បទល្មើស គ្រឿងញៀន និងចាប់ខ្លួន ឧក្រឹដ្ឋជនគ្រឿងញៀនមកផ្តន្ទាទោស អោយបានដល់ឬសគល់៕srn