ដោយៈតារារិទ្ធ(ភ្នំពេញ)នៅយប់ម៉ោង ១១ៈ៣៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងប៉ារីសប្រទេសបារាំងត្រូវនឹងម៉ោង ៥.៣៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្ត ហោះពិសេសេចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងព្រុចសែលប្រទេសបែ លហ្ស៊ិកដើម្បីចូលរួមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក ទី៤៥នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ា ន-សហភាពអឺរ៉ុប។

នៅក្នុងពេលនៃការស្នាក់នៅទីក្រុងព្រុច សែលដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយទៀតផងដែរ៕