ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ជាមួយនឹងការប្រកាស លក់សំបុត្រ ទស្សនាការប្រកួត រវាងក្រុមកម្ពុជា និងហ្វីលីពីន នៅថ្ងៃទី២០ ធ្នូ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នៅលើទឹកដី ខ្លួនឯងនោះ សហព័ន្ធ ក៏បានបង្ហាញពីពេលវេលា ជាក់លាក់សម្រាប់ការប្រកួត ជាផ្លូវការហើយ។

កម្ពុជា ស្ថិតនៅពូល A ជាមួយឥណ្ឌូណេស៊ី ហ្វីលីពីន ព្រុយណេ និងថៃ ។ កម្ពុជា ត្រូវលេង ក្នុងផ្ទះខ្លួនឯង ២ ប្រកួត គឺនៅថ្ងៃទី២០ ធ្នូ ជាមួយហ្វីលីពីន និង ជាមួយព្រុយណេ នាថ្ងៃទី២៩ ធ្នូ ។

នៅថ្ងៃទី២៣ ធ្នូ ក្រុមកម្ពុជា ត្រូវចាកចេញពីផ្ទះទៅប្រកួតក្រៅដី ជាមួយក្រុមឥណ្ឌូណេស៊ី និងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក៏ត្រូវលេងក្រៅផ្ទះ ជាមួយក្រុមថៃ មួយប្រកួតទៀត ។

ការចូលរួម ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 លើកនេះ មិនដឹងថា តើលោកហុងដា ដែលជាអ្នកចាត់ការទូទៅក្រុមកម្ពុជា ដឹកនាំក្រុមកម្ពុជា ឲ្យទទួលបានលទ្ធផល បែបណានោះឡើយ ។

កីឡាករទាំង ២៤ រូបនោះ មានមកពីក្លិបបាល់ទាត់វិសាខា ចំនួន១០រូប ក្លិបបឹងកេតចំនួនបួនរូប ក្លិបភ្នំពេញក្រោន ចំនួនបួនរូប ក្លិបព្រះខ័នរាជស្វាយរៀង ចំនួនបួនរូប ក្លិបណាហ្គាវើលដ៍ ចំនួនមួយរូប ក្លិប Sarawak United FC ចំនួនមួយរូប និងក្លិប Orlando City ចំនួនមួយរូប ៕/V/R