សញ្ញា​បញ្ជាក់ថា​អ្នក​បានកើត​ជំងឺមហារីក​បំពង់ក​

6458
ចែករម្លែក

​មហារីក​បំពង់ក​ជា​ជំងឺមហារីក មួយ​ពិបាក​សម្គាល់​ដឹង ។ នេះ​ជា​ជំងឺ មហារីក​កំណាច​មាន​ល្បឿន រីកចម្រើន លឿន និង​គ្រោះថ្នាក់​បំផុត ។ មហារីក បំពង់ក​បង្កឡើង​ដោយ​វីរុស EBV ដែល អាច​ឆ្លង​ចូល​សរីរាង្គ និង​ស្ថិតនៅ​យូរ ដោយ​មិន​បង្ក​ឥទ្ធិពល​ណា​ឡើយ ។​
​ ​
​ទោះបី​មូលហេតុ​របស់​ជំងឺ​នេះ ពុំទាន់​ត្រូវបាន​កំណត់​ច្បាស់លាស់ តែ​កត្តា​មួយចំនួន​ខាងក្រោម​នេះ ត្រូវបាន ចាត់ទុកថា អាចធ្វើឱ្យ​កើន​ហានិភ័យ​កើត​មហារីក​បំពង់ក ។​
​ ​
​សញ្ញា​យល់ដឹង​អ្នក​កើត​ជំងឺ មហារីក​បំពង់ក​
•​ពិបាក​លេបៈ លំបាក​ក្នុងការ លេប​ជាស​ញ្ញា​ឆាប់​មួយ​របស់​ជំងឺ មហារីក​បំពង់ក ។ អាចមាន​ដុំ​សាច់​មួយ រីកចម្រើន​ក្នុង​បំពង់ក​របស់​អ្នក ។ ហើយ ប្រសិន​អ្នកមាន​អារម្មណ៍​ពី​ការ​លូត លាស់​របស់​ដុំ​សាច់ គឺ​វា​នឹង​ទប់ស្កាត់ អាហារ​ឆ្លងកាត់​បំពង់ក​របស់​អ្នក ។​
•
​ប្រែប្រួល​សំឡេងៈ
ប្រសិន​ជំងឺ រីកចម្រើន​ជុំវិញ​ខ្សែសំឡេង​, វា​នឹង​ធ្វើឱ្យ សំឡេង​អ្នក​ផ្លាស់ប្តូរ​។ ចូរ​សួរ​យោបល់ វេជ្ជបណ្ឌិត​ភ្លាម​ពេល​អ្នក​សង្កេតឃើញ សញ្ញា​របស់​ការប្រែប្រួល​សំឡេង​។​

•​ក្អក​យូរថ្ងៃៈ ប្រសិន​ក្អក​ត្រាំត្រែង ហើយ​សំឡេង​ស្ងួត​មិន​បាត់ អ្នក​គួរ​ចាប់ អារម្មណ៍​ដល់​សញ្ញា​នេះ ។ នេះ​ជា សញ្ញា​មួយ​របស់​មហារីក​បំព​ង់ក ។​

•​ហូរឈាម​ច្រមុះៈ សញ្ញា​មួយ​ក្នុង ចំណោម​សញ្ញា​ដើម្បី​វិនិច្ឆ័យ​ហានិភ័យ មហារីក​បំពង់ក គឺ​ហូរ​សំបោរ​នៅ​ច្រមុះ ម្ខាង​មាន​លាយ​ជាមួយ​ឈាម ។​
•
​លេច​កូនកណ្តុរ​នៅ​កៈ
ដោយ សារ​បំពង់ក​មាន​រចនាសម្ព័ន្ធ​ជាលិកា ឈាមស​ដ៏​ច្រើន ហេតុនេះ ពេល​មាន វត្តមាន​របស់​កោសិកា​មហារីក​នោះ​វា នឹង​រាលដាល​លឿន​ជុំវិញ​តំបន់​ក ។ ពេល​កោសិកា​មហារីក​រីកចម្រើន វា​នឹង បណ្តាលឱ្យមាន​កូនកណ្តុ​រ​រឹង​នៅ​ក និង​ពុំមាន​អារម្មណ៍​ឈឺចាប់ ។​
​ ​
​ប្រសិន​មាន​សញ្ញា​ទាំងឡាយ ខាងលើនេះ អ្នក​ត្រូវ​ប្រញាប់​ទៅកាន់ មន្ទីរពេទ្យ​ដើម្បី​អាច​ព្យាបាល​ទាន់ពេល ៕ ប្រែ​សម្រួលៈ​រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម