ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅពេលនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការបង្កើតមុខរបរ ឬធ្វើអ្វីមួយពីព្រោះថាតែងឆាប់ចប់ដោយលឿន ឯផលក៏គ្រាន់គាប់ប្រសើរដែរ។ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារពាក់ព័ន្ធបញ្ហាប្រាក់កាសនិងការចរចាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពប្រពៃណាស់។
បញ្ហាស្នេហា ប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខនិងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួនផង។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នា និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលស្ថានការណ៍ពីព្រោះថាផុយស្រួយកើតជាបាតុភាពមិនល្អជាមួយអ្នកដទៃណាស់។ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុស និងបង្កបញ្ហាមកទុកឱ្យច្រើនទៅវិញ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខ និងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។អំឡុងពេលនេះឱ្យប្រយ័ត្នប្រយែងទៅលើបញ្ហាការងារ ប្រាក់កាស ដោយសារមានចន្លោះប្រហោងច្រើន។នៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារបានហើយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញ ។បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។
សេចក្តីស្នេហាកំលោះក្រមុំមិនត្រូវឈ្លក់វង្វេងទៅលើរឿងកាមគុណប្រយ័ត្នជ្រុលខ្លួនដកលែងរួច នាំទុក្ខសោកដល់ថ្ងៃគ្រាខាងមុខ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។លោកអ្នកតោងតែចងចាំថាមានមកហើយត្រូវតែមានត្រឡប់ទៅវិញ ហើយក៏មានត្រឡប់មកវិញទៀត។ដូចនេះឃើញថាអ្វីៗមិនទៀតទាត់ ហេតុនេះបើមានបញ្ហាឬ រឿងរាវត្រូវតស៊ូអត់ធ្មត់ទើបជាការល្អបំផុត។នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នការប៉ះទង្គិចសម្តីណាមួយជាមួយក្រុមមនុស្សនៅក្បែរខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរនេះវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ច្រើនអង្គុយស្ងាបឬដកដង្ហើមចោលច្រើនជាង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។លោកអ្នកឱ្យប្រយ័ត្នបញ្ហាសុខភាពដោយសារកើតចេញពីចំណីចំណីចំណុក ឬជំងឺចាស់លាប់ឡើងវិញដោយប្រការណាមួយ។ការប្រកបការងារពុំសូវជឿនលឿនទៅមុខ ហើយលោកអ្នកក៏តែងជួបនូវរឿងខ្វាយខ្វល់ច្រើនផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំពោះគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងចរចា ឬទាមទារអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងរួមទាំងការគ្រប់គ្រងរឿងប្រាក់កាសផងគឺអាចចាប់ផ្តើមអនុវត្តបានពេញទីហើយ។ទាំងស្ត្រីបុរសការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
រីឯគូគ្រងប្តីប្រពន្ធ និងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះអ្វីដែលធ្លាប់អាក្រក់បានប្រែមកល្អ ហើយរឿងរាវខ្លះមិនសង្ឍឹមសោះប្រែមកជាល្អវិញ។ការប្រកបការងារវិញ លោកអ្នក តែងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ ចប់ ចុង ចប់ ដើមទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និង អាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំចូលដល់ចាស់ទុំផងដែរ ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយដាច់ខាតមិនត្រូវត្រចៀកស្រាលស្តាប់មនុស្សដោយគ្មានហេតុផលឡើយ ប្រយ័ត្នជួបបញ្ហាពីតូចក្លាយជាធំដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកមិនត្រូវជឿពាក្យអុជអាលអ្នកដទៃឡើយបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
សម្ព័ន្ធស្នេហាប្រុសស្រីកុំយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឱ្យសោះប្រយ័ត្នកើតរឿងរាវឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកត្រូវយកភាពឧស្សាហ៍ដាក់ខ្លួន ហើយត្រូវចេះយកចិត្តក្រុមមនុស្សបន្តិចទើបទទួលលទ្ធផលអ្វីមួយត្រឡប់មកវិញ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសការធ្វើដំណើរផ្លូវឆ្ងាយតែម្តង។ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នា ដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្ត និងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំច
រាសីល្អជាមធ្យម។ការរស់នៅត្រូវចេះថ្លឹងថ្លែងបញ្ហាដោយមិនត្រូវធ្វើអ្វីមួយដោយមិនគិតមុខក្រោយឡើយពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញណាស់ ។ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ថ្ងៃនេះបើទោះធ្វើអ្វីក៏តែងជួបបញ្ហាសៅហ្មង និង កើតការរកាំចិត្តច្រើនផង។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាយាយីបន្តិចពីព្រោះក្រុមមនុស្សងាយបង្កបញ្ហាជាងសព្វមួយដង។អ្នកប្រកបកាងារតូចធំជួបភាពសុខដុមនិងកិច្ចការងាររីកលូតលាស់សន្សឹមៗទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬជួចាស់ទុំក៏ ជាឱកាសល្អប្រពៃផងដែរ៕