ដោយៈតារារិទ្ធ(ភ្នំពេញ)នៅម៉ោង១នារំលង អាធ្រាតថ្ងៃទី១៤ខែធ្នូ២០២២ម៉ោងនៅព្រុច សែលប្រទេសប៊ែលហ្សិកត្រូវនឹងម៉ោង ៧ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះម៉ោងនៅទីក្រុងភ្នំពេញសម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈ ប្រតិភូទៅដល់ទីក្រុងព្រុចសែលប្រទេស បែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយបន្ទាប់ពីបានបំពេញបេសកកម្មនៅទីក្រុងប៉ា រីសប្រទេសបារាំងរយៈពេលមួយថ្ងៃរួចមក ។

សូមជម្រាបថាដំណើរអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងព្រុច ស៊ែលនាពេលនេះគឺដើម្បីចូលរួមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនិងដើម្បីអបអរសាទរខួប៤៥ ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២នៅទីក្រុងព្រុចសែល។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបសម្ដេ ចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបជា មួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរនៅក្នុងពេលនៃការស្នាក់នៅក្នុងទីក្រុងព្រុច ស៊ែល៕