ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ សហរដ្ឋអាម៉េរិកបានសំរេចផែនការបញ្ជូនប្រព័ន្ធការពារកាំជ្រួចធុនភែតធ្រៀត(Patriot)ទៅកាន់អ៊ុយក្រែន ជាការសំរេចចិត្តមួយដែលនឹងត្រូវប្រកាសចេញនៅសប្តាហ៍នេះ នេះបើតាមការបញ្ជាក់អោយដឹងពីមន្ត្រីអាម៉េរិកបីនាក់កាលពីថ្ងៃអង្គារ។
អ៊ុយក្រែនបានស្នើសុំដៃគូលោកខាងលិចនូវសព្វាវុធសំរាប់ការពារដែនអាកាសរបស់ខ្លួន រួមមានប្រព័ន្ធកាំជ្រួចស្ទាក់កំទេចPatriotផលិតនៅអាម៉េរិក ដើម្បីការពារខ្លួនពីការវាយប្រហារដោយកាំជ្រួចរុស្ស៊ី ។
ប្រព័ន្ធការពារដែនអាកាសតាំងលើដីPatriot ត្រូវបានរចនាឡើងសំរាប់ស្ទាក់កំទេចកាំជ្រួចដែលហោះចូលមក។Patriotត្រូវគេគិតថាជាប្រព័ន្ធអាវុធការពារដែនអាកាសទំនើបបំផុតមួយរបស់អាម៉េរិកដែលនឹងបញ្ជូនអៅយអ៊ុយក្រែន
អាឡិចសង់ឌ័រ វីនមែន(Alexander Vindman)នាយទាហានចូលនិវត្តន៍ដែលបានដឹកនាំគោលនយោបាយអ៊ុយក្រែននៅសេតវិមានក្នុងអំឡុងរដ្ឋការត្រាំ បាននិយាយថា« វាសំខាន់ណាស់។សព្វាវុធនេះពិតជាអាចដោះស្រាយបញ្ហាប្រឈមជាច្រើនដែលអ៊ុយក្រែនជួប ជាពិសេសបើសិនជារុស្ស៊ីនាំចូលកាំជ្រួចផ្លោងចម្ងាយខ្លី»មកពីអ៊ីរ៉ង់។
មន្ត្រីពីររូបទៀតដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថាការប្រកាសអំពីការផ្តល់ប្រព័ន្ធកាំជ្រួចនេះប្រហែលជាត្រូវធ្វើឡើងនៅដើមថ្ងៃព្រហស្បតិ៍ តែរង់ចាំការអនុម័តផ្លូវការពីរដ្ឋមន្ត្រីការពារជាតិឡយ អូស្ទីននិងប្រធានាធិបតី បៃដិន សិន។
មន្ត្រីអាម៉េរិកខាងលើបានបន្ថែមថា កងកម្លាំងអ៊ុយក្រែនទំនងជានឹងទទួលការហ្វឹកហាត់ប្រើPatriotនៅក្នុងប្រទេសអាល្លឺម៉ង់ មុនពេលបញ្ជូនគ្រឿងបរិក្ខារPatriotទៅកាន់អ៊ុយក្រែន។និងការហ្វឹកហាត់អាចចំណាយពេលរាប់ខែ។
សូមបញ្ជាក់ថា អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ បានព្រមានណាតូកុំអោយបញ្ជូនប្រព័ន្ធការពារកាំជ្រួចធុនភែតធ្រៀតទៅកាន់អ៊ុយក្រែន ដោយសារវានឹងត្រូវរដ្ឋាភិបាលទីក្រុងមូស្គូមើលឃញថាជាការបង្កើនសង្គ្រាមបន្ទាប់ពីនាយសេនាធិការកងទ័ពអាម៉េរិក ឧត្តមសេនីយ៍ ម៉ាក មីល្លី និយាយអំពីលទ្ធភាពកាន់តែខ្ពស់ដែលសម្ពន្ធមិត្តណាតូ នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសដូច្នេះទៅកាន់អ៊ុយក្រែន៕