ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជា បានដាក់កីឡាករ កីឡាការិនី ចំនួន ២៦ រូប ដើម្បីចូលរួមប្រកួត។

សម្រាប់ កម្មវិធីប្រកួត នឹងធ្វើឡើង តាមកាលបរិច្ឆេទ និងតាមវិញ្ញាសាប្រកួត រួមមានៈ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាក្រិចកូរ៉ូម៉ាំង ១០ ប្រភេទទម្ងន់ គឺ ក្រោម៥៥គីឡូក្រាម, ៦០គីឡូក្រាម, ៦៣គីឡូក្រាម, ៦៧គីឡូក្រាម, ៧២គីឡូក្រាម, ៧៧គីឡូក្រាម, ៨២គីឡូក្រាម, ៨៧គីឡូក្រាម, ៩៧គីឡូក្រាម និង ១៣០គីឡូក្រាម។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីនារី (Women Free Wrestling) ដោយមាន ១០ ប្រភេទទម្ងន់ គឺ៥០គីឡូក្រាម, ៥៣គីឡូក្រាម, ៥៥គីឡូក្រាម, ៥៧គីឡូក្រាម, ៥៩គីឡូក្រាម, ៦២គីឡូក្រាម, ៦៥គីឡូក្រាម,៦៨គីឡូក្រាម,៧២គីឡូក្រាម និង ៧៦គីឡូក្រាម។

ដោយឡែក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព ថ្លឹងទម្ងន់ លើវិញ្ញាសា ចំបាប់សេរីបុរស (Free style) ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម, ៦១គីឡូក្រាម, ៦៥គីឡូក្រាម, ៧០គីឡូក្រាម, ៧៤គីឡូក្រាម, ៧៩គីឡូក្រាម, ៨៦គីឡូក្រាម, ៩២គីឡូក្រាម, ៩៧គីឡូក្រាម និង ១២៥គីឡូក្រាម ។

សម្រាប់រយៈពេល ៣ ថ្ងៃនេះ នឹងត្រូវពិនិត្យសុខភាព-ថ្លឹងទម្ងន់ ចាប់ពីម៉ោង ៨ ដល់ ៨ កន្លះ ហើយចាប់ពីម៉ោង ១០ ដល់ម៉ោង ១ កន្លះ ជាការប្រកួតជម្រុះ និងចាប់ពីម៉ោង ៤ ដល់ម៉ោង ៧ យប់ ប្រកួតជុំផ្តាច់ព្រ័ត្រ និងរៀបចំពិធីបំពាក់មេដាយ ជូនដល់ម្ចាស់ ជ័យលាភី ដោយពេលវេលា ដូចគ្នានេះ នឹងត្រូវធ្វើឡើងដូចៗគ្នា លើប្រភេទវិញ្ញាសា ទាំង ៣ ធំៗនេះ។ ក្នុង ១ថ្ងៃៗ នឹងត្រូវប្រកួតបញ្ចប់ និងបំពាក់មេដាយ លើប្រភេទ វិញ្ញាសានីមួយៗតែម្តង។

នេះជាព្រឹត្តិការណ៍ប្រកួតដ៏សំខាន់មួយ ដើម្បីត្រៀមឆ្ពោះទៅរៀបចំ និងការប្រកួតប្រជែង មេដាយ លើប្រភេទកីឡាចំបាប់ សម្រាប់ស៊ីហ្គេម លើកទី៣២ ដែលគ្រោងដំណើរការ ជាផ្លូវការ ពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ ព្រះរាជាណាចក្រកម្ពុជា៕ V / N