ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​08 ខែធ្នូ ឆ្នាំ​2022 ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី​(​វី​តា​ល់​) បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ទាំង 12​គូ ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ពី​ការចាប់​ឆ្នោត​ផ្សងសំណាង​ក្នុង​កម្មវិធី ចំណងដៃ​គូស្នេហ៍​អមតៈ លើក​ទី​1 នៅ​រោងចក្រ​ផលិត​ទឹក​ពិសា​វី​តា​ល់​។​

​កម្មវិធី​ប្រគល់​រង្វាន់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អបអរសាទរ ទៅដល់​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​សំណាង​ឈ្នះ​ក្នុង​កម្មវិធី ចំណងដៃ​គូស្នេហ៍​អមតៈ ក្នុងការ​ជាវ​ទឹក​ពិសា​វី​តា​ល់​ប្រើប្រាស់​ក្នុង​ពិធី​រៀប​មង្គលការ​។ ក្នុង​កម្មវិធី​នេះដែរ គូ​ស្វាមីភរិយា​ថ្មី​បានឈ្នះ​រង្វាន់​ចំនួន 12​រង្វាន់​ផ្សេងគ្នា ដូចជា​៖

• រង្វាន់​កង់​គូស្នេហ៍ Giant Rincon 2 ចំនួន 03​រង្វាន់ បាន​ទៅលើ​គូ​ស្វាមីភរិយា​៖
1. លោក ជៀប ប៊ុន​ថាក់ និង អ្នកស្រី ហង្ស ម៉ាលី​ណា (​កំពង់ធំ​)
2. លោក ដា រដ្ឋ និង អ្នកស្រី លី ហ្គេ​ច (​ភ្នំពេញ​)
3. លោក វ៉ាន់ ស៊ុយ​ម៉េង និង អ្នកស្រី លី ច​ន្ទ័​វាសនា (​ភ្នំពេញ​)

• រង្វាន់ Smart TV ចំនួន 03​រង្វាន់ បាន​ទៅលើ​គូ​ស្វាមីភរិយា​៖
1. លោក សោម រតនៈ និង អ្នកស្រី វង្ស ល​ក្ខ័​ណា (​ភ្នំពេញ​)
2. លោក សុខ ជា និង អ្នកស្រី សួន ស្រី​ពេជ្រ (​ភ្នំពេញ​)
3. លោក ថាំង យី​វណា​ម និង អ្នកស្រី ហេង ស្រីមុំ (​ភ្នំពេញ​)

• រង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន 03​រង្វាន់ បាន​ទៅលើ​គូ​ស្វាមីភរិយា​៖
1. លោក ឡេង ច័ន្ទ​វឌ្ឍនៈ និង អ្នកស្រី សេក ដា​នី (​ភ្នំពេញ​)
2. លោក ពេជ្រ សូ​នី និង អ្នកស្រី សុ​ឹ​ម ស្រី​និ​ច (​ភ្នំពេញ​)
3. លោក ស្រេង លី​ណា និង អ្នកស្រី ភេ​ម ឆេង​អាន (​កំពង់ធំ​)

• រង្វាន់ ទូទឹកកក ចំនួន 03​រង្វាន់ បាន​ទៅលើ​គូ​ស្វាមីភរិយា​៖
1. លោក ផូ មករា និង អ្នកស្រី ចេង គា​មុយ (​ភ្នំពេញ​)
2. លោក ចាន់ សូ​ឡេ​ន និង អ្នកស្រី គីម​អាន គីម​ឡែ​ន (​ភ្នំពេញ​)
3. លោក ឡា សុខ​ហេង និង អ្នកស្រី វណ្ណ សិទ្ធិ​កា (​ភ្នំពេញ​)

គួរឱ្យ​ដឹងផង​ដែរ​ថា គូ​ស្វាមីភរិយា​ថ្មី​ទាំង 12​គូ ខាងលើ​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ចំណងដៃ​គូស្នេហ៍​អមតៈ កាលពី​ថ្ងៃទី​29 ខែវិច្ឆិកា ឆ្នាំ​2022 ដែល​បានធ្វើ​ការផ្សាយ​ផ្ទាល់​ពី​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ទឹក​ពិសា​វី​តា​ល់​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ ក្រុមហ៊ុន វ័ន​ហ្វ្រេ​ត​ធើ​នី​ធី ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន​ទៅដល់​គូ​ស្វាមីភរិយា​ទាំង 12​គូ​ផងដែរ​។​
​វី​តា​ល់ នឹង​បន្ត​ស្វែងរក​គូ​ស្វាមីភរិយា​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ក្នុង​កម្មវិធី ចំណងដៃ​គូស្នេហ៍​អមតៈ ជា​បន្តបន្ទាប់​រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២២​នេះ​។​

​វី​តា​ល់ ជា​ទឹក​ពិសា​ឈានមុខ​គេ​ក្នុងស្រុក​ដែល​ទទួលបាន​ការគាំទ្រ​ពេញនិយម​ពី​សំណាក់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។ ទឹក​ពិសា​វី​តា​ល់​នៅតែ​បន្ត​រក្សា​ពង្រឹងគុណភាព​ខ្ពស់​ដើម្បី​ជា​ចំណែក​ចូលរួម​គាំទ្រ​ដល់​សុខុមាលភាព​សង្គម​កម្ពុ​ជា ជាពិសេស​តាមរយៈ​មូលនិធិ ២៥​រៀល ដែល​បាន​ផ្តួចផ្តើមឡើង​រយៈពេល​ជាង​10​ឆ្នាំ បាន​ចូលរួម ឧបត្ថម្ភ​គាំទ្រ​គម្រោង​នានា និង​ចូលរួម​កិច្ចការ​សង្គម​យ៉ាង​មមាញឹក​។​

សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាចទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ 023/061/069 864 333៕​