ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ មេ​តុងទីន​អន​ឡាញ ដ៏​ល្បីល្បាញ​ម្នាក់ គឺ​អ្នកនាង អឿន ម៉ូ​លីកា ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួន នៅវេលា​ម៉ោង ១៥​និង​២៥​នាទី ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ៥៦៣ អ​.​យ​.​ក ចុះ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន​៕/V​