ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដំណឹងដល់កវីនិពន្ធ អ្នកនិពន្ធ និងសាធារណជនទាំងអស់ពីការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី ១៣ ខែធ្នូឱ្យដឹងថា ការប្រកាសប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣នេះក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ៕ សូមជូនសេចក្តីជូនដំណឹង៖