ខ្សែ​រថភ្លើង​គុន​មីង​-​ឈូ​ស្យូ​ង​-​តា​លី​ត្រូវដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១​ខែកក្កដា​

1066
ចែករម្លែក

​ឆ្លង​តាមរយៈ​ការសាងសង់​អស់ ពេល​ជាង​ប្រាំ​ឆ្នាំ ខ្សែ​រថភ្លើង គុន​មីង​-​ឈូ​ស្យូ​ង​-​តា​លី​បាន ត្រូវ​ដាក់ឱ្យ ប្រើប្រាស់ ជា​ផ្លូវការ​នៅ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៨​។ ខ្សែ​រថភ្លើង​នេះ​បាន​ត​ភ្ជាប់ ក្រុង​គុន​មីង ដែល​ជាទី​រួម​ខេត្ត​យូ​ន​ណាន​ទៅនឹង ក្រុង​តា​លី​ដែល​ស្ថិតនៅ​ភាគ​ខាងលិច នៃ​ខេត្ត​យូ​ន​ណាន​ហើយ​បានធ្វើឱ្យ​តំបន់​ភាគ​ខាងលិច​នៃ​ខេត្ត​យូ​ន​ណាន ដែលមាន​ក្រុង​តា​លី ជា​ចំណុច ស្នូល​នោះ ត្រូវដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ទូទាំង ប្រទេស​ចិន​។​
​ ​
​នៅពេល​ដំបូង​ដែល​ដាក់ឱ្យ ប្រើប្រាស់​នូវ​ខ្សែ​រថភ្លើង​គុន​មីង​-​ឈូ​ស្យូ​ង​-​តា​លី​នេះ ស្ថាប័ន​ផ្លូវ​រថភ្លើង គុន​មីង​នឹង​រៀបចំ​ឱ្យ​រថភ្លើង​សញ្ញា​លេខ ឌ ២១,៥ គូ ធ្វើដំណើរ​ទៅមក​តាម​ខ្សែ​រថភ្លើង​នេះ​រវាង ក្រុង​គុន​មីង និង ក្រុង​តា​លី ក្នុងនោះ​មាន​រថភ្លើង​១៩,៥ គូ​ធ្វើដំណើរ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ និង មាន​រថភ្លើង​២​គូ​ទៀត ធ្វើដំណើរ​នៅ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ។ គិត​ជា​មធ្យម រាល់ពេល​២៥​នាទី នឹង​អាចមាន រថភ្លើង​មួយគ្រឿង​ធ្វើដំណើរ​ពី​ក្រុង គុន​មីង​ទៅ​ក្រុង​តា​លី ។ ខ្សែ​រថភ្លើង​ថ្មី នេះ​បាន​កាត់បន្ថយ​រយៈពេល​នៃ​ការធ្វើ ដំណើរ​ពី​ក្រុង​គុន​មីង​ទៅ​ក្រុង​ទេសចរណ៍​សំខាន់​ផ្សេងៗ នៅ​ខេត្ត យូ​ន​ណាន រួមមាន​ក្រុង​ឈូ​ស្យូ​ង តា​លី និង​លី​ជាំ​ង ជាដើម ។ ជាក់ស្តែង​រយៈពេល​នៃ​ការ ធ្វើដំណើរ​ពី​គុន​មីង​ទៅ​ឈូ​ស្យូ​ង​បាន ត្រូវ​កាត់បន្ថយ​ពី​២,៥​ម៉ោង​ដល់​១​ម៉ោង​ចំណែក​រយៈពេល​នៃ ការធ្វើដំណើរ​ពី គុន​មីង​ទៅ​តា​លី​បាន​ត្រូវ​កាត់បន្ថយ​ពី​៥ ម៉ោង​២១​នាទី ដល់​១​ម៉ោង​៥២​នាទី ។​

​ខ្សែ​រថភ្លើង​គុន​មីង​-​ឈូ​ស្យូ​ង​-​តា​លី នេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​បណ្តាញ​ផ្លូវ រថភ្លើង “​ប្រាំបី​ខ្សែ​ចេញ ទៅ​ខេត្ត​ផ្សេងៗ និង​ប្រាំ​ខ្សែ​ចេញទៅ​ក្រៅប្រទេស​”​។ ខ្សែ​រថភ្លើង​នេះ​ឆ្លងកាត់​តំបន់​រដ្ឋបាល​នៃ ទីក្រុង​ចំនួន​បី គឺ​គុន​មីង ឈូ​ស្យូ​ង និង តា​លី​ដែលមាន​ប្រវែង​សរុប​៣២៨ គីឡូម៉ែត្រ ។ រថភ្លើង​អាច ធ្វើដំណើរ​ក្នុង ល្បឿន​២០០​គីឡូម៉ែត្រ​/​ម៉ោង​តាម​ខ្សែ រថភ្លើង​នេះ ៕ ដោយ ហ៊ូ សៀវ​យ៉ុង​

​អ្នកដំណើរ​ផ្សព្វផ្សាយ រូបថត​អំពី​រថភ្លើង​ល្បឿន​លឿន​នៅលើ កំណាត់​ផ្លូវ​គុន​មីង តា​លី (​រូបថត ដោយ Li Qiuming)​

ទីតាំងផ្សាយពាណិជ្ជកម្ម