ដោយ៖ដេប៉ូ ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡាបានបញ្ជាក់ឱ្យដឹងថា៖ការ ដំណើរ ការ កំណែ មុខ វិជ្ជា ទាំង ១០ នៃ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវ បានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និង ទំនួលខុសត្រូវខ្ពស់ ពីប្រធាន អនុ ប្រធាន មណ្ឌល កំណែ គណៈកម្មការ ទាំងអស់ ព្រម ទាំង ការ ចូលរួម សង្កេត ការណ៍ ជា ប្រចាំ ពី មន្ត្រី អង្គភាព ប្រឆាំង អំពើ ពុករលួយ ។


ក្រសួងបានបន្តឱ្យដឹងថា៖បន្ទាប់ ពី បញ្ចប់ដំណើរការកំណប្រធាន អនុ ប្រធាន មណ្ឌលទាំងអស់ បាន ដឹក សន្លឹក MCS និង ឯកសារ ផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បី ចាប់ ផ្ដើម រៀបចំដំណើរការស្រង់បូកពិន្ទុ ដោយ កុំព្យូទ័រ ដោយឡែក សន្លឹក កិច្ចការ របស់ បេក្ខជន ត្រូវបានដឹក មករក្សាទុក។
គួរបញ្ជាក់ថា៖លទ្ធផល ប្រឡងនឹងត្រូវប្រកាសនៅ តាម មណ្ឌលប្រឡង ក្នុង រាជធានីភ្នំពេញ និង ខេត្ត កណ្ដាល នារសៀល ថ្ងៃ ទី ២៧ ខែធ្នូ ឆ្នាំ ២០២២ និង នៅ តាម មណ្ឌល ប្រឡង ក្នុង ខេត្ត ផ្សេងទៀតនាថ្ងៃ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២ និង ផ្សព្វផ្សាយ តាម បណ្ដាញទំនាក់ទំនង សង្គម ផ្លូវ ការ របស់ ក្រសួង អប់រំ យុវជន និង កីឡា facebook.com/moeys.gov.kh៕ N