​ចុះ​ពិនិត្យ​ទំនិញ​ហួស​កាលបរិច្ឆេទ​និង​ម្ហូបចំណី​គ្មាន​គុណភាព

1115
ចែករម្លែក

​ដោយៈ​បាយ័ន​/​សៀមរាបៈ​កាំកុងត្រូល​សាខា​ខេត្តសៀមរាប​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ម្ហូបចំណី គ្មាន​គុណភាព ដែល​ដាក់លក់​នៅក្នុង​ផ្សារ​ក្រោម ស្ថិតក្នុង​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨​។​

​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ក្រោម​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ស្វែងរក​នៅ​ទំនិញ​គ្មាន​គុណភាព​គ្មាន​អានា​ម័​យ​នឹង​ហួស​កាលបរិច្ឆេទ​ជាច្រើន​ថែមទៀត​នៅក្នុង​ផ្សារ​ក្រោម​។​

មន្ត្រី​កាំកុងត្រូល​សាខា​បាន​បន្តថា​ក្នុង​ការចុះពិនិត្យ​នេះ​គឺ​ពុំបាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ម្ហូបចំណី​ណាមួយ​គ្មាន​គុណភាព ព្រមទាំង​អានា​ម័​យ​មិនល្អ​ឡើយ​នោះទេ ដែល​គ្រឿងឧបភោគ បរិភោគ​រួមមាន​ដូចជា​៖ សាច់ក្រក ស្ពៃជ្រក់ សណ្តែកបណ្តុះ គុយទាវ ជ្រក់ទំពាំង ស្ករត្នោត​មឹក​បង្គា​សមុទ្រ​របស់​ថៃ​បង្គា​សមុទ្រ​របស់​ខ្មែរ​និង​គ្រឿង​កំប៉ុង​ដប​ជាដើម​ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។​

​កន្លងមក​កាំកុងត្រូល​សាខា​ខេត្តសៀមរាប​បាន​ចុះ​ពិនិត្យ​គុណភាព​បន្លែ​សាច់​និង​គ្រឿងឧបភោគ​បរិភោគ​ជាប្រចាំ​នៅក្នុង​ផ្សារ​នានា​នៅ​ក្រុង​សៀមរាប​ដើម្បី​ពិនិត្យមើល​គុណភាព​ក៏ដូចជា​ផ្ទុក​ដោយសារ​ជាតិគីមី នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕S/

​រូបភាពៈ កាំកុងត្រូល​សាខា​ខេត្តសៀមរាប ចុះ​ពិនិត្យ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ម្ហូបចំណី​គ្មាន​គុណភាព នៅ​ផ្សារ​ក្រោម​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម