ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ត្រូវនឹងវេលាយប់ម៉ោងនៅកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់នៅអាគារ Europa Building Forum ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក។

សូមបញ្ជាក់ថាក្នុងពេលនៃការចូល និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្ដាមេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ដើម្បីរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រទេស ក៏ដូចជាក្នុងតំបន់និងពិភពលោក ៕