ដោយ៖ រ៉ូហ្សា/ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹងរៀបចំការប្រកួតជើងឯកជាតិសម្រាប់ឆ្នាំ២០២២នាសប្ដាហ៍ក្រោយនេះ។
តាមការគ្រោងទុកការប្រកួតនឹងចាប់ផ្ដើមប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ជា ពៅ បានប្រាប់ឲ្យដឹងថាយោងតាមផែនការប្រចាំឆ្នាំ២០២២របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ការប្រកួតកីឡាវាយកូនបាល់ នឹងរៀបចំជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលមានកីឡាករ កីឡារិនីចូលរួមតាមរាជធានីខេត្តដែលជាសមាជិកសហព័ន្ធ ។ សមាគម-ក្លិបនីមួយៗអាចបញ្ចូនកីឡាករ កីឡាកាវិនីរបស់ខ្លួនមកចូលរួមការប្រកួតនេះ កីឡាករចំនួនបីរូប កីឡាការិនីចំនួនបីរូបយ៉ាងច្រើនបំផុត។ កីឡាករកីឡាការិនីដែលចូលរួមមកពីសមាគម រាជធានីខេត្ត ដូច្នេះកីឡករ-កីឡាការិនីទាំងអស់ត្រូវតែជា កីឡាករ-កីឡាការិនី ជាសមាជិកតាមបណ្តា សហគម ក្លិបនីមួយៗ ៕/R