ដោយ​: សុខុម​/​ស្ទឹងត្រែង​: ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ខេត្តស្ទឹងត្រែង​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា និង​ខេត្ត​ចំប៉ា​សាក់ នៃ​ប្រទេស​ឡាវ ដើម្បី​បង្កើន​ចំណងមិត្តភាព​បន្ថែមទៀត​រវាង​ខេត្ត​ទាំងពីរ ដែលមាន​ព្រំដែន​ជាប់​គ្នា​។ ការប្រកួត​បាល់​មិត្តភាព​នេះ​បាន​ធ្វើឡើង នៅ​កីឡដ្ឋាន​វាលស្មៅ​សិប្បនិម្មិត​វិទ្យាល័យ​ព្រះរាជ​បូនីយកិច្ច ក្រុង​ស្ទឹងត្រែង កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ ដែល​ដឹកនាំ​ប្រកួត​ដោយ​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត ស្ទឹងត្រែង​។ ចំណែក​ខត្ត​ចំប៉ា​សាក់ របស់​ឡាវ គឺ​ដឹកនាំ​ដោយ​លោក​បណ្ឌិត​វី​ល័យ​វង្ស ប៊ុត​ដា​ខាំ ជា​អភិបាលខេត្ត​។

​ក្នុងការ​ប្រកួត​មិត្តភាព​ខាងលើ ខេត្ត​ទាំង​ពីរបាន ៣​ពិន្ទុរ​ស្មើគ្នា​គឺ​ខាង​ខេត្តស្ទឹងត្រែង​ស៊ុត​បាល់​ចូល​បី​គ្រាប់ និង​ខត្ត​ចំប៉ា​សាក់​ស៊ុត​ចូល​បី​គ្រាប់​ដូចគ្នា​។ លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង​ស៊ុត​បាល់​ចូល​ចំនួន​ពីរ​គ្រាប់​ម្នាក់ឯង​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ​។

​លោក​ស្វាយ សំ​អ៊ាង បាន​បញ្ជាក់ថា ការទា​ត់បាល់​មិត្តភាព​ថ្ងៃនេះ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ដែល​ពុំ​ធ្លាប់មាន​ក្នុងពេល​កន្លងមក​៕/R​