ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖កងកម្លាំងអាម៉េរិកប្រចាំកូរ៉េ(USFK)បានចាប់ផ្តើមបង្កើតកងកម្លាំងអវកាសមួយកាលពីថ្ងៃពុធនៅពេលសម្ពន្ធមិត្តទាំងពីរបង្កើនកិច្ចខិតខំដើម្បីធ្វើអោយប្រសើរឡើងការឆ្លើយតបទល់នឹងការគំរាមប្រើកាំជ្រួចនិងសព្វាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង។
កងកម្លាំងUSFKជាក្រុមអវកាសទីពីរនៅបរទេសរបស់កងកម្លាំងអវកាសអាម៉េរិក និងមានភារកិច្ចតាមដានឃ្លាំមើល ចាប់សញ្ញានិងតាមចាប់កំទេចកាំជ្រួចដែលកំពុងហោះមក ព្រមទាំងពង្រឹងសមត្ថភាពអវកាសទូទៅរបស់យោធា។
មេបញ្ជាការUSFK ឧត្តមសេនីយ៍ ផូល ឡាកាម៉េរ៉ា(Paul LaCamera) បាននិយាយថាកងឯកភាពទ័ពថ្មីនេះនឹងជំរុញលទ្ធភាពរបស់អាម៉េរិកសំរាប់ធានាសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ រួមទាំងអាស៊ីឦសាន។លោកថា« យោធាអាម៉េរិកនឹងកាន់តែឆ្លើយតបបានលឿនឡើង ភ្ជាប់បណ្តាញកាន់តែប្រសើរ ត្រង់ជាក់លាក់និងស្របច្បាប់ដោយសារតែសមត្ថភាពពីអាកាស»។
សូមបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនកំពុងស្វះស្វែងជំរុញកិច្ចសហការគ្នាខាងសន្តិសុខដើម្បីប្រឈមដោះស្រាយជាមួយកូរ៉េខាងជើង ដែលនៅឆ្នាំ២០២២នេះបានធ្វើការសាកល្បងកាំជ្រួចផ្លោងឆ្លងទ្វីបដែលមានសមត្ថភាពហោះដល់អាម៉េរិកដីគោក។
កងទ័ពអាកាសកូរ៉េខាងត្បូងក៏បង្កើតកងឯកភាពអវកាសរបស់ខ្លួនផ្ទាល់ផងដែរនៅខែធ្នូនេះ ដើម្បីជំរុញកម្លាំងអវកាសរបស់ខ្លួននិងសមត្ថភាពប្រតិបត្តិការរួមជាមួយកងកម្លាំងអវកាសអាម៉េរិក៕
ពិធីបង្កើតកងកម្លាំងអវកាសអាម៉េរិកប្រចាំកូរ៉េខាងត្បូងនៅ មូលដ្ឋានទ័ពអាកាសអូសាន ក្នុងទីក្រុងព្យុងតែករបស់កូរ៉េខាងត្បូង