វើ​ល​ខាប់ ៖ ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​ពន្យារពេល​ទៅ​មើល​កូន​ទើបនឹង​កើត ដើម្បី​ប្រឹង​លេង​វើ​ល​ខាប់​សិន​

1051
ចែករម្លែក
  • 52
    Shares

​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយ​អ៊ែត អង់​ឌ្រា​ស ហ្គ្រែ​ន​គ្វី​ស រីករាយ​នឹង​ពន្យារពេល​ជួប​កូនស្រី​ទើបនឹង​កើត​របស់គាត់ ប្រសិនបើ​អាច​បន្ត​ក្តី​សុបិន​របស់គាត់​ក្នុងការ​ប្រកួត​វើ​ល​ខាប់ ដោយ​ផ្តួល​អង់គ្លេស​។​

​ប្រពន្ធ​របស់​ហ្គ្រែ​ន​គ្វី​ស ឈ្មោះ សូ​ហ្វី បានផ្តល់​កំណើត​ដល់​កូនស្រី​ទី​២ ឈ្មោះ មី​កា កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​សុ​ក្រទី​៦​កក្កដា ខណៈដែល​ខ្សែការពារ​ជើងចាស់​រូបនេះ​កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​របស់គាត់​នៅ​ទីក្រុង​សា​ម៉ា​រ៉ា​។​

​ខ្សែបម្រើ​ហ្វា​បៀ​ន ដេ​ប របស់​អង់គ្លេស​បាន​ខកខាន​ក្នុង​ជ័យជម្នះ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ពេល​ប៉ះ​កូ​ឡុំ​ប៊ី​ដើម្បី​ទៅ​ជួប​កូន​ទី​៣​ទើបនឹង​កើត​របស់ខ្លួន ប៉ុន្តែ ហ្គ្រែ​ន​គ្វី​សត្រូវ​បាន​ភរិយា​សូ​ហ្វី​ប្រាប់ថា​កុំ​ចាកចោល​មិត្ត​រួម​ក្រុម​របស់គាត់​។​

​កីឡាករ​អាយុ ៣៣ ឆ្នាំ​រូបនេះ​បាន​និយាយ​នៅមុន​សន្និសីទកាសែត​ថា “​វា​ពិតជា​ចំពេល​វេលា​ល្អ​មែន​។ ខ្ញុំ​មិនបាន​ដេក​ច្រើន​ទេ​កាលពី​យប់មិញ ដូច្នេះ​ខ្ញុំ​រីករាយ​ដែល​កូន​បានកើត​ហើយ​ឥឡូវនេះ​។ ភរិយា​របស់ខ្ញុំ​បានធ្វើ​ការងារ​ដ៏​អស្ចារ្យ​នៅឯ​ផ្ទះ​។ អ្វី​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន​។ ទាំង​កូនស្រី​និង​ប្រពន្ធ​របស់ខ្ញុំ​មាន​សុខ​ភាពល្អ​ដូចគ្នា​។ វា​ជា​រឿង​សាមញ្ញ​ណាស់ ការដែល​មានកូន​ស្រី​គឺជា​រឿង​ដ៏​ស្រស់បំព្រង​បំផុត​ដែល​អ្នក​អាច​ទទួលបាន​”៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយ​អ៊ែត អង់​ឌ្រា​ស ហ្គ្រែ​ន​គ្វី​ស

ទីតាំងផ្សាយពាណិជ្ជកម្ម