ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ:រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលខេត្ត និង លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោកស្រីមាន សំអាន ប្រធានគណ:កម្មការនិងគណ:ប្រតិភូគណ:កម្មការសុខាភិបាល ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: សង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទារ នៃព្រឹទ្ធសភាដែលចុះបេសកកម្មពិនិត្យមើលលទ្ធផលនិងបញ្ហាប្រឈមនៃការងារជំនាញនេះ ។
លោកអ៊ុំ រាត្រី បានស្វាគមន៍និងរាយការណ៍ជូនគណ:កម្មការនេះ លទ្ធផលការងាររួមនិងបញ្ហាប្រឈមសេសសល់ ។
លោកស្រីប្រធានគណ:កម្មការ និងអនុប្រធាន លេខា សមាជិកបានសួរដើម្បីស្វែងយល់ពីលទ្ធផលការងានិងបញ្ហាប្រឈមនៃជំនាញរបស់គណ:កម្មការដូចជាការលើកកម្ពស់សុខុមាលភាព ការពិនិត្យព្យាបាល ការបង្ការទប់ស្កាត់ ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនពលរដ្ឋ មន្ត្រី អតីតយុទ្ធជន ។
ការជម្រុញ បង្កើនការងារជូនប្រជាពលរដ្ឋនិងពលករ។ ជម្រុញការងារបណ្តុះបណ្តាលវិជ្ជាជីវ:និងមុខរបរដល់យុវជននិងពលរដ្ឋ ។ ការកសាងផ្ទះជូនអតីតយុទ្ធជន ជនពិការនិងជនក្រីក្រ។ ការផ្សព្វផ្សាយនិងទប់ស្កាត់ បង្ក្រាបពលករចំណាកស្រុកដោយប្រថុយប្រថាន ។
ការផ្សព្វផ្សាយ បន្សាបគ្រឿងញៀន ។ល។
លោកអ៊ុំ រាត្រី និងប្រធានមន្ទីរជំនាញបានបំភ្លឺ បកស្រាយពីដំណោះស្រាយពីការខិតខំបំពេញការងារ សកម្មភាពអនុវត្តនិងលទ្ធផលការងារជំនាញខាងលើដែលសម្រេចបាន ហើយប្តេជ្ញាថានឹងបន្តអោយជោគជ័យបន្ថែមទៀត ។
លោកស្រីមាន សំអាន បានអបអរ និងកោតសរសើរចំពោះលទ្ធផលនិងសមិទ្ធផលជោគជ័យរបស់ខេត្តបន្ទាយមានជ័យ ដែលជាការខិតខំរបស់គណ:អភិបាលនិងក្រុមប្រឹក្សាខេត្ត ក៏ដូចជាមន្ទីរ ស្នងការដ្ឋាន បញ្ជាការដ្ឋាន រដ្ឋបាលស្រុកក្រុង ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធ ។
ក្នុងនោះក៏សូមអោយរដ្ឋបាលខេត្តបន្តខិតខំអនុវត្តតាមផែនការឬការងាររបស់ខ្លួននិងការងារអន្តរាគមន៍បន្តទៀត ៕.mara