ក្លឹប​អេ​វើ​តុ​ន​បដិសេធ​សំណើ​របស់​ក្លឹប RB Leipzig ដើម្បី​ផ្ទេរ Ademola Lookman

1020
ចែករម្លែក

​ក្លឹប​អេ​វើ​តុ​ន​បាន​បដិសេធ​សំណើ​ដែលមាន​ទឹកប្រាក់​១២​លាន​ផោន​ពី​ក្លឹប RB Leipzig ដើម្បី​ផ្ទេរ​កីឡាករ Ademola Lookman ។​
​ ​
​ក្លឹប​អាល្លឺម៉ង់​នេះ​ចង់​រក្សាទុក Lookman បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​កិច្ចសន្យាខ្ចី​ជើង នៅ​ក្របខណ្ឌ Bundesliga អំឡុង​ពាក់កណ្តាល​ទី​២​នៃ​រដូវ​កាល​មុន​។​
​ ​
​ប៉ុន្តែ​ក្លឹប RB Leipzig ចង់​ផ្ទេរ​កីឡាករ​រូបនេះ​ជា​អចិន្ត្រៃយ៍ ប៉ុន្តែ​ក្លឹប​អេ​វើ​តុ​ន​បាន​បដិសេធ សំណើ​នេះ​។ នៅពេលនេះ ក្លឹប Leipzig កំពុង​ថ្លឹងថ្លែង​បង្កើន​ទឹកប្រាក់​របស់ខ្លួន ដោយ​ដឹងថា Lookman ចង់​ផ្ទេរ​ជា​ផ្លូវការ​ផងដែរ​។​
​ ​
​ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​ត្រៀម​បន្ត​និង​ចាប់ផ្តើម​ជាថ្មី បន្ទាប់ពី​មានការ​លំបាក​ស្វែង រក​ឱកាស​បង្ហាញមុខ​ជាមួយ​ក្រុម​អេ​វើ​តុ​ន​។​
​ ​
Lookman បង្ហាញមុខ​១៥​លើក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​ចាប់ផ្តើម​ក្រុម​ជម្រើស​ដំបូង​៤​លើក មុនពេល​ផ្ទេរ​ទៅលេង​នៅ​អាល្លឺម៉ង់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ Ademola Lookman

ទីតាំងផ្សាយពាណិជ្ជកម្ម