នារី​ខ្ទើយ​អង់គ្លេស ដណ្តើមបាន​សិទ្ធិ​រស់នៅ​ជាមួយ​គូស្នេហ៍​នៅ​ហុងកុង បន្ទាប់ពី​ប្តឹងផ្តល់​យ៉ាងស្វិតស្វាញ​

1507
ចែករម្លែក

ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ប្រតិព័ទ្ធ​ស្រី​ដូចគ្នា​ឬ​ហៅថា​ឡេ​ស្បៀ​ន (Lesbian) ដណ្តើមបាន សិទ្ធិ​រស់នៅ​ជាមួយ​គូស្នេហ៍​របស់ខ្លួន​នៅ​ក្រុង​ហុងកុង ហើយ បន្ទាប់ពី​ការ​ប្តឹងផ្តល់​ទាមទារ​ឱ្យមាន ការទទួលស្គាល់​ការស្រឡាញ់​ភេទ​ដូចគ្នា​ទទួលបាន​ជោគជ័យ​។

​នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៤ ខែកក្កដា​។ ស្ត្រី​ដែល​គេ​បញ្ជាក់ អត្តសញ្ញាណ​ត្រឹម ឃ្យូ​ធី (QT) ខាងលើនេះ​បាន​ស្រឡាញ់គ្នា​ជាមួយ​នារី​ម្នាក់ទៀត រួច​បាន​រួមរស់ ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ​២០១១ ហើយ​ពួកគេ​ក៏បាន​ផ្លាស់​មក​រស់នៅ ក្រុង​ហុងកុង ក្នុង​ឆ្នាំ​ដដែល​។​

​នាង​បាន​ប្តឹងផ្តល់​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទាមទារ​សិទ្ធិ​រស់នៅ ដោយសារ​រដ្ឋអំណាច​មិន​អនុញ្ញាត​។ តុលាការ​ហុងកុង បានបញ្ចប់​ការ​ប្តឹងផ្តល់​នេះ ដោយ​ចេញ​សេចក្តីសម្រេច​អនុញ្ញាតឱ្យ​នាង​បាន រស់នៅ​ជួបជុំ​គូស្នេហ៍​របស់ខ្លួន​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម