បំផ្ទុះ​គ្រាប់បែក​អត្តឃាត ស្លាប់៣៥​នាក់ និង​របួស​ជាង៣០នាក់​នៅ​ទីក្រុង​កា​ប៊ុល

1255
ចែករម្លែក
  • 32
    Shares

​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែក​គ្រាប់បែក​អត្តឃាត​បង្កប់​ក្នុង​រថយន្ត​មួយ បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣៥​នាក់​និង​មនុស្ស​ជាង៣០​នាក់​ផ្សេងទៀត​បាន​រងរបួស​កា​លពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤​ខែកក្កដា នៅ​ទី​សង្កាត់​មួយ ភាគ​ខាងលិច​នៃ​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាទី​ដែល ក្រុម​អ្នកនយោបាយ​ដែ​លលេ​ធ​ធ្លោ​ច្រើន​នាក់រស់នៅ ។​

​ក្រុម​អ្នកស៊ើប​អង្កេត​បាន​ស្ថិតនៅ​កន្លែងកើតហេតុ​នេះ​នៅឡើយ​។ អ្នក​បំផ្ទុះ​គាប់​បែក​នេះ ទំនងជា​បាន​តម្រង់​ការវាយប្រហារ​ទៅលើ​រថយន្តក្រុង​មួយ ប៉ុន្តែ លោក ណា​ជីប ដា​នី​ស អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​និយាយថា គេ​មិន​ច្បាស់​ទេ​ថា​តើ​រថយន្តក្រុង​នោះ និង​មនុស្ស​នៅក្នុង​រថយន្ត​ហោះ​ជា​គោលដៅ​វាយប្រហារ​នោះទេ ។ កាលពី​ពេលមុនៗ រថយន្តក្រុង​ច្រើន​គ្រឿង ដែល​ដឹក​ក្រុមមន្ត្រី​រដ្ឋាភិបាល​ត្រូវបាន​វាយប្រហារ ។ លោក ណា​ជីប​បាន​និយាយថា រ​ថយ​ក្រុ​នេះ បាន​ឆេះ​យ៉ាងខ្លាំង ហើយ​គេ​មិនទាន់​ដឹង​ភ្លាមៗ​ថា​តើ​មនុស្ស​ដែល​ស្ថិតនៅក្នុង​រថយន្តក្រុង​នោះ ជា​ក្រុមមន្ត្រី​រដ្ឋាភិបាល​ឬ​អត់​នោះទេ​។​

​លោក ណា​ជីប បាន​និយាយថា “​ឥឡូវនេះ អ្វីដែល​យើង​ដឹង​នោះ គឺថា ពួកគេ​ទាំងនោះ ជា​ជន​ស៊ីវិល​”​។​

​មិនមាន​នរណា​ឬ​ក្រុម​ណាមួយ បានប្រកាស​ទទួលខុស​ត្រូវ​ភា្ល​មៗ​អំពី​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នេះ​ទេ ប៉ុន្តែ ទាំង​ក្រុម​តា​លី​បង់​និង​ក្រុម​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បានធ្វើការ​វាយប្រហារ​ច្រើនលើក កាលពី​ពេលមុនៗ នៅ​ទីក្រុង​កា​ប៊ុល​៕ ដោយ៖ សុខា

​ផ្សែង​ហុយ​ឡើងលើ បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤​ខែកក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម