ព្រឹកថ្ងៃទី១៦ ខែធ្នូ អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជន បានរៀបចំពិធីបួងសួងលើប្រាសាទភ្នំបាខែង តាមទំនៀមបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ អញ្ជើញចូលរួមនាពេលនោះមាន លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រីឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ព្រះសង្ឃ យាយជី តាជី និងមន្រ្តីអ្នកមុខ អ្នកការជាច្រើនរូបទៀត។ ពិធីបួងសួងនេះ រៀបចំឡើងក្នុងគោលបំណងរំលឹកគុណ និងឧទ្ទិសកុសលដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំសេចក្តីសុខ សន្តិភាព ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជាទាំងមូល៕

Dec 16, 2022
ព្រឹកថ្ងៃទី១៦ ខែធ្នូ អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជន បានរៀបចំពិធីបួងសួងលើប្រាសាទភ្នំបាខែង តាមទំនៀមបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ អញ្ជើញចូលរួមនាពេលនោះមាន លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រីឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ព្រះសង្ឃ យាយជី តាជី និងមន្រ្តីអ្នកមុខ អ្នកការជាច្រើនរូបទៀត។
ពិធីបួងសួងនេះ រៀបចំឡើងក្នុងគោលបំណងរំលឹកគុណ និងឧទ្ទិសកុសលដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំសេចក្តីសុខ សន្តិភាព ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជាទាំងមូល៕