ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានជំរុញពិភពលោកឱ្យចាត់វិធានការលើការការពារការបាត់បង់ធម្មជាតិនៅក្នុងសារជាវីដេអូទៅកាន់រដ្ឋមន្ត្រីមកពីជាង ១២០ ប្រទេសដែលបានជួបប្រជុំគ្នានៅទីក្រុងម៉ុងរ៉េអាល់ (Montreal)សម្រាប់កិច្ចប្រជុំកំពូលជីវចម្រុះរបស់អង្គការសហប្រជាជាតិ ដែលចិនកាន់តំណែងជាប្រធាន។
លោកស៊ី ថ្លែងតាមវីដេអូទៅកាន់ការបើកកិច្ចប្រជុំនៅក្រុងម៉ុងរ៉េអាល់កាលពីថ្ងៃ១៥ធ្នូ
លោកស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍តាមរយៈអ្នកបកប្រែថា “យើងត្រូវជំរុញដំណើរការសកលនៃការការពារជីវចម្រុះ។ គ្រប់ភាវៈរស់ទាំងអស់គួររីកចម្រើនដោយមិនបង្កផលប៉ះពាល់ដល់គ្នាទៅវិញទៅមក”។
ប្រទេសនានាកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងជាសកលថ្មីមួយស្តីពីការការពារធម្មជាតិរហូតដល់ឆ្នាំ ២០៣០ ដែលត្រួសត្រាយដោយគោលដៅ២៣ចំណុច។ ប៉ុន្តែការរីកចម្រើនមានភាពយឺតយ៉ាវ។ កិច្ចពិភាក្សាក្នុងចំណោមគណៈប្រតិភូបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែធ្នូ តែទោះយ៉ាងណាបណ្តាប្រទេសនានាមិនអាចស្វែងរកកិច្ចព្រមព្រៀងលើទិដ្ឋភាពនានាបាន ដូចជាការផ្តល់មូលនិធិនិងវិធីល្អបំផុតដើម្បីការពារដីនិងទឹក ខណៈធាតុរាប់រយមិនទាន់បានដោះស្រាយនៅក្នុងសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនៅឡើយទេ។
ចិនកាលពីថ្ងៃព្រហស្បតិ៍បានតែងតាំងរដ្ឋមន្ត្រីចំនួនប្រាំមួយរូបដើម្បីអនុវត្តការពិគ្រោះយោបល់លើបញ្ហាលេចធ្លោនានា រួមទាំងការកៀរគរហិរញ្ញវត្ថុនិងគោលដៅសំខាន់ៗចំនួនបីលើការអភិរក្សនិងការស្ដារឡើងវិញ ក្នុងក្តីសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងនៅត្រឹមថ្ងៃផុតកំណត់ ១៩ ខែធ្នូ៕
ប្រទេសនានាកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងជាសកលថ្មីមួយស្តីពីការការពារធម្មជាតិរហូតដល់ឆ្នាំ ២០៣០ ដែលត្រួសត្រាយដោយគោលដៅ២៣ចំណុច