ភ្នំពេញ៖រូបភាពជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ប្រមូលស្រោមសំបុត្រពីពលរដ្ឋមិនរើសមុខដាក់ក្នុងហោប៉ៅខ្លួនឯង, ការរៃ អង្គាសមូលនិធិដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ, កឹម សុខា ល្មោភកាម ទាក់ទងនារីជាច្រើននាក់រាប់ភ្លេច និងដីចម្ការជាច្រើនកន្លែង, រូបភាព អេង ឆៃអ៊ាង ថាច់ សេដ្ឋានិងមេដឹកនាំក្រុមប្រឆាំងផ្សេងទៀតក្នុងបនល្បែងកាស៊ីណូនៅកម្ពុជានិង នៅក្រៅប្រទេសគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាក្រុមបក្សប្រឆាំងនៅកម្ពុជាបានយកនយោបាយធ្វើជាមុខរបរ កេងប្រវ័ញ្ច និងជំរិតប្រាក់ពីសកម្មជនបក្សខ្លួនក្រោមរូបភាពឃោសនានយោបាយផ្សេងៗ ឬធ្វើនយោបាយប្រជាភិថុតិ បង្កើតបញ្ហាដើម្បីប្រមូលលុយ។ ការយកនយោបាយធ្វើជាមុខរបរនេះត្រូវបានមេដឹកនាំក្រុមប្រឆាំងបន្តប្រើប្រាស់យ៉ាងមាន ប្រសិទ្ធភាពបំផុតហើយអ្នកដែលរងគ្រោះគឺអ្នកដែលជឿងុបងុលលើវោហាសាស្ត្រនៃអ្នកប្រជោបាយនិយម សម្តីជាទេវទត្តមាត់ជាទេវតាដូច សម រង្ស៊ី កឹម សុខា អេង ឆៃអ៊ាង ជាដើម។ សកម្មជនបក្ខប្រឆាំងខ្លះគិតថាខ្លួនលះបង់ដើម្បីបក្ស ប៉ុន្តែតាមពិត នៅពីក្រោយនៃការលះបង់ទាំងនេះគឺក្រុមមេដឹកនាំបក្ខខ្លួនបានយកទៅចាយវាយដើម្បីភាពសប្បាយហ៊ឺហារ ល្បែងស្រី ល្បែងកាស៊ីណូរបស់ខ្លួនទៅវិញទេ។

វប្បធម៌រៃអង្គាសលុយ ធ្វើបុណ្យផ្កាប្រាក់សាមគ្គី ការបង្កើតមូលនិធិនៅតែជាមធ្យោបាយពេញនិយមរបស់ក្រុមប្រឆាំង តាមរយៈការបង្កើតព្រឹត្តិការណ៍ផ្សេងៗដូចជារៀបចំផែនការវិលចូលប្រទេសរបស់ជនក្បត់ជាតិ និងបក្ខពួក និងការបង្កើតផែនការខ្យល់ផ្សេងៗទៀត។ ចំណែកនៅកៀកនឹងបោះឆ្នោត ម្តងៗ មេដឹកនាំក្រុមប្រឆាំងចាប់ផ្តើមដើរលក់តំណែងផ្សេងៗ រាប់ទាំងកៅអីបេក្ខភាពសម្រាប់តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ឬក្រុមប្រឹក្សាផ្សេងៗ។ ថ្មីៗនេះ ព័ត៌មានពីប្រទេសបារាំង និងសហរដ្ឋអាម៉េរិកបង្ហាញឱ្យដឹងថាជនក្បត់ជាតិ សម រង្ស៊ីនិងភរិយារបស់ខ្លួន ជូឡុង សូមួរ៉ា ដែលគេដឹងថានៅតែជាមេដឹកនាំដ៏មានឥទ្ធិពល និងជាអ្នកបញ្ជាពីក្រោយខ្នងរបស់គណបក្សភ្លើងទៀន បាននិងកំពុងដើរលក់កៅអីបេក្ខភាពតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ខាងមុខ។ មេដឹកនាំផ្សេងទៀត ដូចជា អេង ឆៃអ៊ាង មូរ សុខហួរ ហូរ វ៉ាន់ជាដើម ក៏បានធ្វើដូចគ្នានេះផងដែរ ព្រោះថាការបោះឆ្នោតជាឱកាសមាសដែលក្រុមមេដឹកនាំបក្សប្រឆាំងប្រមូលលុយធ្វើមានធ្វើបាន និងទុកចិញ្ចឹមខ្លួន ឬទិញដីចម្ការដោយមិនគិតពីទុក្ខលំបាករបស់សកម្មជនខ្លួនឡើយនិយាយដោយឡែក និងមិនគិតពីទុក្ខសោកចេញពីការបោកប្រាស់របស់ខ្លួនលើពលរដ្ឋខ្មែរមួយចំនួននិយាយជារួម ខណៈសកម្មជនបក្សមួយចំនួនចាប់ផ្តើមបរិហារមេដឹកនាំនិងបក្សរបស់ខ្លួន និងបានត្អូញត្អែរថា«ចង់ធ្វើនយោបាយ ទាល់តែមានលុយ»។

សកម្មភាពធ្វើអាជីវកម្មនយោបាយនេះមិនមែនធ្វើនៅតែក្រៅប្រទេសទេ ក្នុងប្រទេសក៏ដូចគ្នា។ មេដឹកនាំបក្សប្រឆាំងទាំង នៅថ្នាក់ជាតិ និងនៅតាមបណ្តាខេត្តប្រើប្រាស់មធ្យោបាយ ផ្សេងៗដើម្បីកេងប្រវ័ញ្ចថវិកាពីសមាជិកខ្លួនឯង។ ក្រុមក្រៅ ប្រទេសប្រកូកប្រកាសរកជំនួយស្រោមសំបុត្រថាដើម្បីយក ទៅជួយសកម្មជនដែលខំប្រឹងតស៊ូនៅក្នុងប្រទេស និងដើម្បី ផ្លាស់ប្តូររបបដឹកនាំជាដើម។ ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដែលជាមេឧបឃាតកំពុងរត់គេចពីសំណាញ់ច្បាប់ បានឆ្លៀត ឱកាសនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមប្រជុំអន្តរជាតិនានាដើម្បីរៃអង្គាសប្រាក់ដែរដោយ កុហកថាដើម្បីយកលុយទៅគាំទ្រអ្នកចូលរួមធ្វើបាតុកម្មប្រឆាំងមេដឹកនាំកម្ពុជា។ ប៉ុន្តែនៅកន្លែងធ្វើបាតុកម្មផ្ទាល់ គេរៀបចំមូលនិធិដើម្បីប្រមូលលុយដើម្បីបេសកកម្មមេដឹកនាំបក្សប្រឆាំងទៅវិញ។ ចំណែកសកម្មជនបក្សប្រឆាំងនៅក្នុងប្រទេសត្រូវបានគេឃោសនាថា ត្រូវបានគេបំពាក់បំប៉នមនោគមវិជ្ជាបោកប្រាស់ថាបងប្អូនត្រូវតែហ៊ានតស៊ូលះបង់ មានមាន់លក់មាន់ មានទាលក់ទា លក់គោក្របីឆ្កែឆ្មាដើម្បីបុព្វហេតុបក្ស ព្រោះយើងជិតបានសម្រេចហើយបងប្អូន ខំប្រឹងលះបង់បន្ថែមទៀតបងប្អូន! (Sic) ។ ប៉ុន្តែនេះគ្រាន់តែជាល្បិចកលដើម្បីស្វែងរកលាភសក្ការៈផ្ទាល់ខ្លួននិងបក្ខពួកនៃមេដឹកនាំក្រុមប្រឆាំងតែប៉ុណ្ណោះ ហើយក៏មិនដែលនិយាយពីតម្លាភាពលើការចាយវាយលុយនេះដែរ។ រហូតមកដល់ពេលនេះ សូម្បីតែមូលនិធិទូរទស្សន៍ព្រះអាទិត្យជិត ១ លានដុល្លារដែលប្រមូលបានបាត់ស្រមោល មិនដឹងទៅណាឱ្យពិតប្រាកដ។ ទំនងចែកគ្នាអស់ហើយ!។

ភស្តុតាងជាក់ស្តែងពិតជាមានហើយក៏ត្រូវបានអ្នកដែលចាញ់ការបោកប្រាស់នេះចេញមកបកអាក្រាតជាបន្តបន្ទាប់ដែរ។ កាលពីពេលថ្មីនេះ សកម្មជនបក្ខភ្លើងទៀនមួយរូបឈ្មោះ គង់ រៃយ៉ា បានចេញមកបរិហារលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូថាធ្វើនយោបាយទាល់តែមានលុយ។ នេះទំនង ដល់ពេលដែលគណបក្សភ្លើងទៀនត្រូវរកអ្នកនយោបាយដែលមានធនធានហើយ ចំណែកអ្នកដែលគ្មានធនធាន គឺមិនអាចទទួលបានតំណែង ឬចូលទៅក្នុងបញ្ជីឈ្មោះសម្រាប់កៅអីបេក្ខភាពតំណាងរាស្ត្រនាពេលខាងមុខទេ។ ករណីនេះមិនមែនមានតែមួយឡើយ ខណៈមេបក្សប្រឆាំងជាពិសេសបក្សភ្លើងទៀនកំពុងដើរលក់កៅអីបេក្ខភាពតំណាងរាស្ត្រ នៅក្រៅប្រទេស។ នេះហើយជាវប្បធម៌នយោបាយរបស់ក្រុមអ្នកនយោបាយប្រឆាំង។ ពួកគេគ្មានសីលធម៌នយោបាយឡើយ និងបានប្រមាថលើការលះបង់របស់សកម្មជនរបស់ខ្លួន។ ហេតុដូច្នេះហើយបានជា ក្រុមមេដឹកនាំបក្សប្រឆាំង មិនខ្លាចញញើតក្នុងការបង្កបញ្ហា ញុះញង់ ចិញ្ចឹមទំនាស់ បង្កើតបញ្ហាមិនចេះចប់មិនចេះហើយ គំរាមកំហែងលើសុខសន្តិភាព ស្ថិរភាពជាតិឡើយ ហើយពេលខ្លះអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធងើបបះបោរបំផ្លាញសន្តិភាពទៀត។ ជួបកាលពួកគេត្រូវញុះញង់ជេរប្រមាថព្រះចេស្តាព្រះមហាក្សត្រ ឬបំផ្ទុះសង្គ្រាម ពាក្យសម្តី មួលបង្កាច់ថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដើម្បីចិញ្ចឹមបញ្ហា ក្នុងគោលបំណងទុច្ចរិតអាចចិញ្ចឹមអាជីវកម្មនយោបាយខ្លួន និងអាចប្រមូលស្រោមសំបុត្រពីចៅហ្វាយនាយបរទេសផង និងជាពិសេសបោកប្រាស់បងប្អូនពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលជឿងុបងុលលើវោហារសាស្ត្របិកប្រាស់របស់ពួកគេ និងជឿថាពួកគេពិតជាធ្វើនយោបាយដើម្បីបុព្វហេតុជាតិនិងប្រជាជន។ ប៉ុន្តែផេះអី ក្រុមនេះធ្វើនយោបាយដើម្បីស្រោមសំបុត្រ ដើម្បីល្បែងស្រី និងល្បែងពាលាអាវាសែ កាស៊ីណូហ្នឹង។

នេះជារបៀបធ្វើនយោបាយរបស់ក្រុមបក្សប្រឆាំង! មាត់របស់ពួកគេពិតជាស្រឡាញ់ជាតិ គិតគូរពីប្រជាជន តែចិត្តគិតស្រោមសំបុត្រ នឹកដល់អូនៗ និងធ្វើយ៉ាងណាបានលុយទៅលេងបនល្បែងកាស៊ីណូ និងធ្វើជីវិតជាអភិជន ជិះយន្តហោះដើរលេងសប្បាយលើគំនរទុក្ខសកម្មជនរបស់ខ្លួន និងការធ្វើនយោបាយបំផ្លាញជាតិដើម្បីចិញ្ចឹមប្រជាប្រិយភាព និងលាភសក្ការៈរបស់ខ្លួន។ ដោយសារតែការធ្វើនយោបាយដើម្បីតែបុព្វហេតុស្រោមសំបុត្រ ល្បែងស្រីនិងល្បែងពាលាយ៉ាងដូច្នេះហើយបានជាប្រជាពលរដ្ឋខ្មែរលើសលុបមិនបានផ្តល់សេចក្តីទុក្ខលើក្រុមអ្នកនយោបាយជើងមិនជាប់ដីក្បាលមិនទល់មេឃនេះឡើយ។ ប្រជាពលរដ្ឋខ្មែរក៏បានឃើញច្បាស់ ពីចរិតពិតនៃក្រុមអ្នកនយោបាយប្រឆាំងខ្មែរ ដែលចូលចិត្តដើរពឹងបរទេសឱ្យមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាតិ ដាក់សម្ពាធ. និងបំផ្លាញសេចក្តីសុខប្រជាជន។ ប្រជាជនដែលបានយល់ដឹងនិងមើលឃើញច្បាស់ថានរណាជាអ្នកស្នេហាជាតិពិតប្រាកដ និងនរណានៅជាមួយពួកគាត់គ្រប់កាលៈទេសៈ ការពារជាតិ ការពារប្រជាជន បង្កើនកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋបានបង្កើននូវភាពជឿជាក់លើ មេដឹកនាំ និងសមាជិសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយបម្រើប្រជាពលរដ្ឋដិយភាពស្មោះត្រង់ អស់ពីចិត្ត និងដោយសេចក្តីគោរពបំផុត។ ដូច្នេះបានជាពលរដ្ឋខ្មែរទូទៅមើលឃើញថា គ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះស អ្នកការពារសុខសន្តិភាព ស្ថិរភាព និងការអភផិវឌ្ឍជាតិលើគ្រប់វិស័យ។ អំពើល្អ ការបម្រើពលរដ្ឋដោយមិនខ្លាចនឿយហត់បានក្លាយជាទំនុកចិត្តដ៏រឹងមាំ និងជាមូលដ្ឋានដ៏រឹងមាំនៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោត នាពេលកន្លងមកនិងទៅអនាគត៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២

(រូបថតឯកសារ)