ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក)បានប្រារព្ធវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៩នាសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជានិងមានការចូលរួមអស់លោកជាចាងហ្វាង និពន្ធនាយក តំណាងសមាគមនិងជាអ្នកដឹកនាំសារព័ត៌មានអង្គភាព។វេទិកានេះដើម្បីជជែកពិភាក្សានិងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី«ការពង្រឹង​​យន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។ចូលរួមក្នុងឱកាសនេះដែរ លោក កឹម គុណវឌ្ឍន៍ បានអានសារសារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩។
សូមជូនខ្លឹមសារទាំងស្រុង៖