ដោយៈ ជា សីហៈ/ភ្នំពេញៈ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត នេះបើតាមសំដីរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង វិចិត្រយសិល្បៈ ។

ថ្លែងក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២ៗ នៅសាលសន្និសីទចតុម្មុខ លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបង្កើតធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត ដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា។

លោកបានអះអាងថា កម្ពុជាកំពុងតែជំរុញកាកសាងមូលដ្ឋានភាពយន្តរបស់ខ្លួន ។

នាឱកាសនោះ លោកក៏បានជំរុញឲ្យផលិតករ សិល្បករ សិល្បការិនី ព្រមទាំងយុវជនជាផលិតករវ័យក្មេងបន្តលើកកំពស់និងគាំទ្រសិល្បៈភាពយន្តកម្ពុជា ។

សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ រៀបចំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន៣៥ចំណងជើងបានដាក់ចូលរួមប្រកួតប្រជែង ព្រមទាំងចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ។ N