ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ គណៈប្រតិភូទីក្រុងហូជីមិញ នៃសាធារណសង្គមនិយម វៀតណាម បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ នាសៀលថ្ងៃទី១៨ ធ្នូ បន្ទាប់ពីបាន បំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃ នៅរាជធានីភ្នំពេញ ដែលជាទីក្រុង សម្ពន្ធ័ភាព គណៈប្រតិភូ ដែលដឹកនាំដោយលោក Nguyen Van Nen សមាជិក ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការ គណៈកម្មាធិការ បក្សទីក្រុងហូជីមិញ បានដឹកនាំគណៈ ប្រតិភូ មកបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី១៦ ធ្នូ ២០២២ ។
ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានចូលជួបសំដែងការគួរសម ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជួបសម្តែងការគួរសមជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជួបពិភាក្សាការងារ ជាមួយសមភាគីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជាជន កម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូទីក្រុងហូជីមិញ នៅរាជធានីភ្នំពេញ បានឆ្លុះបញ្ចាំង ពីការរួមចំណែកនៃ ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស , រដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំង២ ពិសេសកិច្ចសហ ប្រតិបត្តិការ រវាងទីក្រុងយើងទាំង ២ ភ្នំពេញ-ហូជីមិញ ក្នុងនាមទីក្រុងសម្ពន្ធ័ភាព នៃអ្នកជិតខាងល្អ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃនេះដែរ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាសមាជិកគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការ ក្រោមឱវាទសាលារាជធានី ភ្នំពេញ ជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរគណៈប្រតិភូ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕/V