ដោយ:វណ្ណៈ/ព្រះសីហនុ:គិតត្រឹម ម៉ោងជាង ១០ព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២ នេះ មានផ្ទះចំនួន១ ២៦០ខ្នងក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ បានរងការខូចខាត ដោយខ្យល់ព្យុះកន្ទ្រាក់ នារដូវរំហើយនេះ។

លោក អ៊ី សុធារិន្ទ អភិបាលស្រុកព្រៃនប់បានឲ្យបណ្តាញផ្សព្វផ្សាយក្នុងស្រុក ដឹងថា ផ្ទះពលរដ្ឋចំនួនជាងមួយពាន់ខ្នងហើយបានរងការខូខខាតដោយខ្យល់ព្យុះកន្ត្រាក់ បោកបក់កាលពីព្រឹកថ្ងៃទី១៨ខែធ្នូនេះ ។ក្នុងនោះមានផ្ទះនៅក្នុងឃុំសាមគ្គី ,ឃុំទឹកល្អក់,និងឃុំទឹកថ្លា ។ជាពិសេស ពលរដ្ឋរស់នៅប្របដងផ្លូវជាតិលេខ៣ តាមជួរភ្នំកំចាយតែម្តង។

លោកអភិបាលស្រុកព្រៃនប់បានបន្ថែមថា តាមការពិនិត្យ ស្ថានភាពខ្យល់ព្យុះកន្ត្រាក់រដូវរំហើយនេះ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ក្នុងថ្ងៃទី១៨ខែធ្នូនេះ សង្សយ័ថាព្រឹកស្អែកថ្ងៃទី១៩ខែធ្នូនេះអាចកើតមានម្តងទៀត។

លោកអភិបាលស្រុកបន្តថា ក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
បច្ចុប្បន្ន រដ្ឋបាលស្រុកព្រៃនប់បានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងកម្លាំងប្រដាប់ អាវុធសង្គ្រោះពលរដ្ឋរកទីជម្រកមានសុវត្ថិនិងបន្តផ្សព្វផ្សាយឲ្យបងប្អូនប្រុងប្រយត្ន័ជាបន្តរទៀត ជាពិសេសចាស់ៗនិងក្មេងតូចៗផងដែរ៕សរន