ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្តីប្រពន្ធដែលត្រូវឆ្នោតរង្វាន់ធំមួយនៅអង់គ្លេសកំពុងធ្វើអោយឆ្មាអនាថា«មានសំណាង»មួយក្បាលសប្បាយចិត្ត ក្រោយនាំវាមកចិញ្ចឹមបានប្រាំមួយខែស្រាប់តែពួកគេឈ្នះឆ្នោតមួយលានផោន ចំពេលពួកគេអត់កាងារធ្វើ ឈឺនិងជំពាក់បំណុល។
ថូនី ភៀស (Tony Pearce)អាយុ៧១ឆ្នាំ និងប្រពន្ធ ដេប ភៀស(Deb Pearce )អាយុ៦៣ឆ្នាំ បានចាប់ផ្តើមចិញ្ចឹមឆ្មាខ្មៅ ប៊ីល្លី(Billy)ចំពេលដែលពួកគេមានការលំបាកខាងលុយកាក់ តែក្រោយបន្តិចមក អ្នកទាំងពីរដែលរស់នៅក្រុង សោតថិនដ៍(Southend) ប្រទេសអង់គ្លេស បានឈ្នះឆ្នោត១លានផោននៅឆ្នាំ២០១៧ ហើយឆ្មាប៊ីល្លី របស់គេក៏ចូលរួមទទួលទ្រព្យធននេះដែរ។
ប៊ីល្លី អាយុ៨ឆ្នាំ តែងដើរលេងជាមួយប្តីប្រពន្ធវ័យចាស់នេះជាមួយនឹងរទោះធំមួយ និងរីករាយជាមួយនឹងអាហារតាមវាចូលចិត្ត។
លោកស្រីភៀសបាននិយាយថា«មនុស្សខ្លះគិតថា ឆ្មាខ្មៅនាំចង្រៃ ។ខ្ញុំមិនអាចនិយាយអ្វីក្រៅពីការពិតទេ។ពេលប៊ីល្លីចូលមកនៅក្នុងផ្ទះរបស់យើង ពួកយើងហៀបនឹងលក់ផ្ទះទៅហើយនិងក៏នឿយណាយចិត្តនឹងគ្នាផង។ថូនី បានឈប់ធ្វើការដោយសារមានជំងឺ និងពួកយើងជំពាក់បំណុលគេច្រើន»។
លោកស្រីបន្តថា «ពេលនោះពួកយើងមានជំរើសតែមួយគឺជួលផ្ទះគេនៅ។តែនៅប្រាំមួយខែបន្ទាប់ពីប៊ីល្លីចូលមកនៅ សំណាងបានចូលមកដល់ ជីវភាពរបស់យើងបានផ្លាស់ប្តូរមកជាល្អ។យើងអាចបន្តនៅក្នុងផ្ទះជាទីស្រឡាញ់របស់យើងនិងកែកុនជួសជុលវា។យើងសប្បាយនឹងការដើរកម្សាន្តជិតឆ្ងាយ»។
លោកថូនី ភៀស ប្រពន្ធ ដេប ភៀស និងឆ្មាខ្មៅ ប៊ីល្លី
ប៊ីល្លី ឥឡូវក្លាយជាផ្នែកមួយនៃគ្រួសារ និងប្តីប្រពន្ធនេះខិតខំមើលថែវាណាស់ ដោយមួយថ្ងៃត្រូវចាក់ថ្នាំអ៊ីនស៊ូលីនពីរដងដោយសារវាកើតជំងឺទឹកនោមផ្អែមនិងផ្តល់អាហារប្រៃផ្អែមតិចៗ។ឆ្មាខ្មៅនេះមុនពេលរើសមកចិញ្ចឹម ជាឆ្មាអនាថាមួយក្បាល៕