ប៉ូលិស​ចិន​រកឃើញ​ក្រុម​ឧក្រិដ្ឋជន​ចាប់​ក្មេង​មួយក្រុម​

1484
ចែករម្លែក

កាលពីពេល​ថ្មីៗ​នេះ ប៉ូលិស ចិន​បាន​ជួយសង្គ្រោះ​ក្មេង​តូចៗ​ចំនួន ១៥​នាក់​ដែល​ត្រូវ​ឧក្រិដ្ឋជន ចាប់ពង្រត់ ហើយ​ចាក់សោ​ក្នុង​ទ្រុង​គួរឱ្យ​ស្លុត​ជា ទីបំផុត​។

​ប៉ូលិស​និយាយថា គ្រាន់តែ ឃើញ​ក្រុម​សង្គ្រោះ​ចូលទៅ​ដល់​ភ្លាម​ក្មេងៗ​រងគ្រោះ​ទាំងនោះ បាន​ស្រែក ទ្រហោយំ​សុំឱ្យ​ជួយ​គួរឱ្យ​ខ្លោចចិត្ត​។
​ ​
​តាម​ការប៉ាន់ប្រមាណ​ប​ង្ហា​ញ ថា នៅ​ប្រទេស​ចិន​ក្នុង​មួយឆ្នាំៗ​មាន ក្មេងៗ​បាត់​ខ្លួន​ដល់​ទៅ ប្រហែល​២០០. ០០០​នាក់ ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
​ការប្រយុទ្ធប្រឆាំង​ការចាប់ ពង្រត់​កុមារ​នៅ​ប្រទេស​ចិន​កំពុងតែ​ក្តៅគគុក​ជាង​ពេលណាៗ ទាំងអស់​។ ការ ចាប់ពង្រត់ និង​ការជួញដូរ​កុមារ បាន​ក្លាយជា​បញ្ហា​គួរឱ្យ​ភ័យខ្លាច​របស់ ប្រទេស​ចិន ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៨០​មកម្ល៉េះ​។

​ ​

​យោងតាម​ស្ថិតិ​ផ្លូវការ​របស់​ចិន បង្ហាញថា កុមារ​ប្រហែល​៧០. ០០០​នាក់​បាត់​ខ្លួន​ជា​រៀងរាល់ឆ្នាំ​។ ទោះជា​យ៉ាងណា យោងតាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​លើ បណ្តាញ​ទំនាក់ទំនង​សង្គម វ័យ​ប៉ (Weibo) និង​ទ្វី​ត​ទ័​រ (Twitter) បង្ហាញថា កុមារ​ចិន​ដល់​ទៅ​២០០.០០០​នាក់ បាត់ ខ្លួន​ក្នុង​មួយឆ្នាំៗ​។​
​ ​
​ការចាប់​ពង្រត់ ជាពិសេស សម្រាប់​ក្មេងប្រុសៗ គឺជា​អាជីវកម្ម កាក់កប​នៅ​ប្រទេស​ចិន ដោយសារតែ​ក្មេងប្រុស​ត្រូវប៉ាន់ ព្រោះ​ជា​អ្នក​ស្នង ត្រកូល​គ្រួសារ​។​

​ ​

​ដើម្បី​ចៀស​ផុតពី​ស្ថានភាព ដ៏​សែន​អាក្រក់​នេះ ឪពុកម្តាយ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ចំពោះ​កូនៗ​របស់ខ្លួន​។

​ជាពិសេស​កុមារ​តូចៗ ក្រុមគ្រួសារ​ត្រូវ​មើលថែ​ដោយ​ប្រុងប្រយ័ត្ន​ដោយ​មិនត្រូវ​ឱ្យ​ក្មេង​លេង តែម្នាក់ឯង​ឡើយ ហើយ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ជន​ប្លែក​មុខ ៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម