ដោយៈសុក្ខារិន/ពោធិសាត់៖ រដ្ឋបាលស្រុកវាលវែង បានរៀបចំការប្រកួតកីឡាបាល់ទាត់ បាល់ទះ ពានរង្វាន់អ្នកឧកញ៉ា ទ្រីភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបក្រោមគំនិតផ្តួចផ្តើមឡើងរបស់លោក ទី ថានី អនុប្រធានទី១អាជ្ញាធរអគ្គិសនី កម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកវាលវែង ។កម្មវិធីប្រកួតបានដំណើរកាលពីថ្ងៃទី១៧ខែធ្នូ ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករាខួបលើកទី៤៤ នៅលើទីលានកីឡាបាល់ទាត់វិទ្យាល័យប្រម៉ោយ នៃឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ក្រោមការអញ្ជើញចូលរួមរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោក វង្ស អេង អភិបាលស្រុកវាលវែងបានឱ្យដឹងថា ក្រុមកីឡាដែលចូលរួមប្រកួតផ្នែកបាល់ទាត់មាន១១ក្រុម ដោយមានកីឡាករចំនួន២៧៥នាក់និងពីឃុំប្រម៉ោយចំនួនប្រាំមួយក្រុម, ឃុំអន្លង់រាបចំនួនពីរក្រុម,ឃុំថ្មដាមួយក្រុម, ឃុំក្រពើពីរចំនួនមួយក្រុមនិងឃុំអូរសោមចំនួនមួយក្រុម ។

ចំណែកកីឡាបាល់ទះមានប្រាំមួយក្រុម និងមានកីឡាករ៩០នាក់ ។ក្នុងមាន ៖ក្រុមដំរី៥ វិទ្យាល័យហ៊ុនសែនប្រម៉ោយ, យុវជនឃុំក្រពើពីរ,អាណាចក្រទេសចរណ៍ឃុំអន្លង់រាប,ក្លិបបាល់ទះដារានិងយុវជនឃុំថ្មដានិងមានគណៈកម្មការចំនួន២៥នាក់។

លោក ទី ថានី និងលោក ខូយ រីដា បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់ បាល់ទះ ពានរង្វាន់អ្នកឧកញ៉ាទ្រីភាពនាពេល
នេះដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ៧មករាខួបលើកទី៤៤។ទន្ទឹមនេះក៏ក្នុងគោលបំណងជ្រើសរើស យុវជនវ័យក្មេងៗ មានសមត្ថភាព ទេពកោសល្យ និងហ្វឹកហាត់បំប៉ន បន្ថែមសម្រាប់ទៅចូល រួមប្រកួតថ្នាក់ខេត្តនិងថ្នាក់ជាតិផងដែរ ៕សរន