អេ​ហ្ស៊ី​ប​កាត់ទោស​ប្រហារជីវិត​មនុស្ស ២៨ នាក់​ពីបទ​ធ្វើឃាត​រដ្ឋអាជ្ញា​កំពូល​ម្នាក់​

1253
ចែករម្លែក

​តុលាការ​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​សៅរ៍​ទី ២២ កក្កដា បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស ២៨ នាក់​ជុំវិញ​ការសម្លាប់​រដ្ឋអាជ្ញា​កំពូល​របស់​ប្រទេស​។​

​តុលាការ​ក៏​កាត់ទោស​ជាប់គុក ២៥ ឆ្នាំ​ដល់​មនុស្ស ៣៨ នាក់​ផ្សេងទៀត​ដែរ​។

​ជនជាប់ចោទ​ទាំងអស់នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រៀបចំ​ផែនការ​ធ្វើឃាត​រដ្ឋអាជ្ញា​អេ​ហ្ស៊ី​ប លោក ហ៊ី​សាម បា​រ៉ា​កាត់ ក្នុង​ឆ្នាំ ២០១៥​។

​ការកាត់ទោស​កាលពី​ថ្ងៃ​សៅរ៍​ធ្វើឡើង​បន្ទាប់ពី​ការប្រឹក្សា​យោបល់​ជាមួយ​មេ​សាសនា​អ៊ីស្លាម​និកាយ​ស៊ុន​នី​ហៅថា Grand Mufti ដែលជា​រដ្ឋអាជ្ញា​សាសនា​ខ្ពស់បំផុត​របស់​អេ​ហ្ស៊ី​ប ជុំវិញ​ការកាត់ទោស​ប្រហារជីវិត​ដែល​បានចេញ​ដោយ​តុលាការ​កាលពី​ខែមិថុនា​។

​លោក​បា​រ៉ា​កាត់ ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ ២០១៥ ក្នុងការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត ក្នុង​ទីក្រុង​គែរ បន្ទាប់ពី​យោធា​មានអំណាច​របស់​អេ​ហ្ស៊ី​ប​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ប្រធានាធិបតី មហា​ម៉េ​ត ម័​រ​ស៊ី ក្នុង​ឆ្នាំ ២០១៣៕ ដោយ៖ កញ្ញាដាលីស

រដ្ឋអាជ្ញា​អេ​ហ្ស៊ី​ប លោក ហ៊ី​សាម បា​រ៉ា​កាត់ ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ ២០១៥ ក្នុងការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត ក្នុង​ទីក្រុង​គែរ

ទីតាំងផ្សាយពាណិជ្ជកម្ម